បុគ្គលិក​ពេទ្យ​ស្រស់​ស្អាត​ម្នាក់​ដាច់​ ចិត្ដ​លេបថ្នាំ​សម្លាប់​ខ្លួន​សង្ស័យ​មាន​ វិបត្ដិ​ផ្លូវចិត្ដ

ចែករំលែក៖

​ខេត្ដស្វាយរៀង​៖​ មានការ​ភ្ញាក់ផ្អើល​ ដល់​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ​ជា​ច្រើន​នាំ​គ្នា​ចោមរោម​មើល​ ខណៈ​ដែល​នារី​រូប​ ស្អាត​ម្នាក់​បាន​លេបថ្នាំ​ងងុយដេក​អស់​ ជា​ច្រើន​គ្រាប់​បណ្ដាល​ឱ្យ​មាន​អាការ​ល្ហិ​ត​ ល្ហៃ​ទន់​ដៃជើង​និង​ក្អូ​ត​ចង្អោរ​ហើយ​ត្រូវ​ បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ដស្វាយរៀង​ប៉ុន្ដែ​ជា​អកុសល​ ដោយសារ​ជាតិ​ថ្នាំ​ជ្រាប​ដល់​សរសៃឈាម​ មិន​អាច​សង្គ្រោះ​ជីវិត​ទាន់​ទើប​នារី​រង​ គ្រោះ​បាន​បាត់បង់​ជីវិត​កាលពី​វេលា​ ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​ ។​

10313779_1655147801410778_9027857780665577054_n

​យោង​តាម​ស្ដ្រី​ជា​ម្ដាយ​បាន​រៀបរាប់​ ទាំង​ទឹកភ្នែក​ថា​ កូនស្រី​របស់​គាត់​ដែល​ គិត​ខ្លី​លេបថ្នាំ​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​ ប៊ិ​ន​ ស្រី​ណុ​ច​ អាយុ​២៣​ឆ្នាំ​ ជា​បុគ្គលិក​ពេទ្យ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដស្វាយរៀង​ហើយ​ បាន​មក​ស្នាក់​នៅផ្ទះ​របស់​ជីតា​នៅ​ក្នុង​ ភូមិ​វាល​យន្ដ​ សង្កាត់​-​ក្រុង​ស្វាយ​រៀង​ មានស្រុក​កំណើត​នៅ​ភូមិ​តា​ស្អាង​ ឃុំ​ កំពង់ចម្លង​ ស្រុក​ស្វាយ​ជ្រំ​ ។​

​ប្រភព​បន្ដ​ថា​ មុន​ពេល​កើតហេតុ​ នៅ​វេលា​ម៉ោង​៧​យប់​រូប​គាត់​ជា​ម្ដាយ​ បាន​ទូរ​សព្ទ័​ទៅ​កូនស្រី​ដែល​ស្នាក់​នៅ​ក្រុង​ស្វាយ​រៀង​ផ្ទះ​ជីតា​ ប៉ុន្ដែ​កូនស្រី​មិន​បាន​ ទទួល​ទូរស័ព្ទ​គាត់​ទាល់តែ​សោះ​ធ្វើ​ឱ្យ​ គាត់​មានការ​សង្ស័យ​ក្នុង​ចិត្ដ​ ពីព្រោះ​ រូប​គាត់​បានដឹង​ថា​ កូនស្រី​មាន​បញ្ហា​ផ្លូវ​ ចិត្ដជា​ច្រើន​ថ្ងៃ​មក​ហើយ​ទើប​ប្រញាប់​ ប្រញាល់​ហៅ​បងប្អូន​យក​ម៉ូតូឌុប​គាត់​ មក​កាន់​ផ្ទះ​ឪពុក​នៅ​ក្រុង​ស្វាយ​រៀង​ ។​ ក្រោយ​ពី​មក​ដល់​ផ្ទះ​បើកទ្វារ​ស្រាប់តែ​ ក្រឡេក​ឃើញ​កូនស្រី​បាន​លេបថ្នាំ​អស់​ ជា​ច្រើន​គ្រាប់​ទន់​ដៃជើង​និង​ក្អូ​ត​ចង្អោរ​ ទើប​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​មក​កាន់​ មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ ប៉ុន្ដែ​រហូត​មក​ ដល់​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ដោយ​ សារជាតិ​ថ្នាំ​បាន​ជ្រាប​ដល់​សរសៃឈាម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន​ក៏​ស្លាប់​ បាត់បង់​ជីវិត​តែ​ម្ដង​ ។​

​សព​នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ ប្រពៃណី​ទាំង​ក្ដុកក្ដួល​អាឡោះអាល័យ​រក​ ទីបំផុត​គ្មាន​ ៕

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print