ខេត្ដកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកូនប្រុសរបស់ស្ដ្រីមេម៉ាយ ម្នាក់វាយសម្លាប់ក្បែរកាំជណ្ដើរ ព្រោះ តែខឹងមកលួចញ៉ែម្ដាយរបស់គេដែល កន្លងមកជនដៃដល់បានហាមជនរងគ្រោះ ជាញឹកញាប់តែមិនព្រមស្ដាប់ ។ ករណីឃាតកម្មខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣ ខែ មករា ឆ្នាំ២០១៦ នៅចំណុចកាំជណ្ដើរ ផ្ទះរបស់ជនដៃដល់ដែលស្ថិតក្នុងភូមិ ទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ។
លោកអនុសេនីយ៍ទោ ឈុំ ឈៀង មេ ប៉ុស្ដិ៍រដ្ឋបាលទំរីងបានឱ្យដឹងថា ជនដៃដល់ ឈ្មោះ ស្វាយ ដេន ភេទប្រុស អាយុ២២ ឆ្នាំ រីឯជនរងគ្រោះឈ្មោះ* ស្រី អេង អាយុ៥៧ឆ្នាំ* រស់នៅ*ភូមិ-ឃុំជាមួយគ្នា។ លោកមេប៉ុស្ដិ៍បានឱ្យដឹងទៀតថា ជនដៃ ដល់បានរត់គេចខ្លួនចូលព្រៃក្រោយពី សម្លាប់ជនរងគ្រោះរួចហើយពេលនេះសមត្ថកិច្ចបាននិងកំពុងតាមចាប់ខ្លួន ។
លោកបានបញ្ជាក់ថា ជនដៃដល់បាន ប្រើឈើដែលច្នៃធ្វើជាកាំភ្លើងខ្យល់វាយ ទៅលើកញ្ចឹង.កនិងថ្គាមជនរងគ្រោះ បណ្ដាលឱ្យស្លាប់នៅក្បែរកាំជណ្ដើរ ខណៈ ដែលជនរងគ្រោះចុះពីលើផ្ទះជនសង្ស័យ។
លោក អ៊ួង ម៉ាលី អធិការនគរបាល ស្រុកសណ្ដាន់បានប្រាប់ឱ្យដឹងថា រហូត មកដល់ថ្ងៃទី៥ខែមករានេះសមត្ថកិច្ច នៅពុំទាន់ចាប់ខ្លួនជនដៃដល់បាននៅ ឡើយទេតែយ៉ាងណាសមត្ថកិច្ចជំនាញ នៅតែបន្ដតាមចាប់ខ្លួនជនដៃដល់ដើម្បី យកមកផ្ដន្ទាទោសឱ្យបាន ។
បើតាមប្រភពពីអ្នកភូមិបានឱ្យដឹង ដែរថា ជនរងគ្រោះនិងម្ដាយរបស់ជនដៃ ដល់រូបនោះបានមានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរមកហើយៗជារឿយៗ ជនដៃដល់ជាកូនរបស់ស្ដ្រីមេម៉ាយតែងតែហាមឃាត់ជនរងគ្រោះកុំឱ្យទាក់ទង ជាមួយនឹងម្ដាយរបស់ខ្លួនបន្ដទៀតព្រោះជនដៃដល់យល់ថាជនរងគ្រោះមានទាំង ប្រពន្ធនិងកូនក្នុងបន្ទុករួចហើយ ។
ប្រភពពីប្រជាពលរដ្ឋបានបន្ដថា នៅ មុនពេលកើតហេតុជនរងគ្រោះបានឡើង ទៅលើផ្ទះជនដៃដល់ហើយបានផឹកស្រា ជាមួយនឹងម្ដាយជនដៃដល់ទៀតផង។ នៅពេលផឹកស្រាអស់ហើយនោះទំនងជា ជនរងគ្រោះមិនហ៊ាននៅបង្អង់យូរខ្លាច ជនដៃដល់មកទាន់ក៏រួតរះចុះពីលើផ្ទះ តែ ជាចៃដន្យជនដៃដល់មកដល់បានល្មមក៏ទាញយកកាំភ្លើងច្នៃបាញ់ខ្យល់វាយទៅ លើកញ្ចឹងកនិងគល់ថ្គាម៣ទៅ៤ដង កាំភ្លើងខ្យល់បណ្ដាលឱ្យស្លាប់នៅក្បែរ កាំជណ្ដើរផ្ទះតែម្ដង ។
ក្រោយពីកើតហេតុជនដៃដល់បាន គេចខ្លួនចូលព្រៃ ហើយរហូតមកដល់ ពេលនេះសមត្ថកិច្ចនៅពុំទាន់ចាប់ខ្លួន ជនដៃដល់បាននៅឡើយទេ ៕
ដោយ៖ ប៊ុន រិទ្ធី