លោកព្រះរាជអាជ្ញា ខេត្តកំពង់ធំបញ្ជាអោយកម្លាំងអាវុធហត្ថឃាត់ខ្លួនក្រុមឈ្មួញដឹកឈើប្រណិតខុសច្បាប់ ៣នាក់រថយន្ដ៣គ្រឿង និងឈើមួយចំនួនធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក អុិត សុធា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានសម្របសម្រួលនីតិវិធី អោយកម្លាំងអាវុធហត្ថស្រុកចំនួន៤នាក់ រថយន្ត១គ្រឿង និងអាវុធហត្ថខេត្តចំនួន៨នាក់ រថយន្ត៣គ្រឿង ដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ក្នុងការចុះបង្រ្កាបករណីរថយន្តដឹកឈើខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឃាត់រថយន្ដបានចំនួន៣គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន៣នាក់ កាលពីយប់វេលាម៉ោង១និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ នៅចំនុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមប្រភពបានអោយដឹងថា៖ ក្រុមឈ្មួញទាំងនេះសុទ្ធសឹងតែជាឈ្មួញដុះស្លែប្រចាំតំបន់ឆ្លងខេត្តកំពង់ធំ ហើយក៏ជាឈ្មួញដែលមានសែស្រឡាយ អ្នកធំក្នុងខេត្តផងដែរ ទើបហ៊ានដឹកជញ្ចូនបទល្មើសទាំងនេះទាំងគឃ្លើន មិនខ្លាចពីស្រណាញ់ច្បាប់សូម្បីតែបន្ដិច។
សមត្ថកិច្ចបានអោយដឹងថា៖ ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ ឌីន រ៉ានី ប្រុស អាយុ៣០ឆ្នាំ ភូមិអំពិល ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទី២-ឈ្មោះ សូ ស៊ីណាត ប្រុស អាយុ២៨ឆ្នាំ   ភូមិសែនពន្លួង ឃុំសម្រោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត(ម្ចាស់ការ៉ាស់ហ្គាស)។ទី ៣-ឈ្មោះ ឆៃ វ៉ន ប្រុស អាយុ៣៩ឆ្នាំ ភូមិខ្នាយ ឃុវត្តអង្គ ស្រុកបន្ទាយមាស ខេត្តកំពត(កម្មករបញ្ចូលហ្គាស) ព្រមទាំងរថយន្តចំនួន៣គ្រឿង។ ទី១-រថយន្តម៉ាក់ធុនដ្រា(Tundra) ពណ៍ស ពាក់ស្លាកលេខខាងមុខសៀមរាប 2A-1647 ខាងក្រោយ ភ្នំពេញ 2M-6981។  ទី២-រថយន្តម៉ាកធុនដ្រា(Tundra) ពណ៍ខ្មៅ ពាក់ស្លាក់លេខខាងមុខ ភ្នំពេញ 2AJ-3164 ខាងក្រោយ ភ្នំពេញ 2P-6841។ និងទី៣-រថយន្តម៉ាកតាកុម៉ា(Tacoma) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6970 និងឈើសុក្រំចំនួន២រថយន្ត  ប្រគល់ឲ្យ អាវុធហត្ថខេត្តកំពងធំ កំពុងកសាងសំណុំរឿងតាមនីតិវិធី ហើយឈើនិងត្រូវប្រគល់អោយជំនាញ៕

...

ដោយ៖ ប៊ុន រិទ្ធី ជាព័ត៏មាន បឋម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print