នយោបាយនៅក្នុងប្រទេសរុស្ស៊ី ដែលមានលោកពូទីនជាប្រធានាធិបតី ហើយលោក ម៉ែតវើឌីវ ជានាយករដ្ឋមន្ត្រី ហើយអ្នកទាំងពីរបានផ្លាសប្តូរវេងគ្នាដឹកនាំ អស់ជាច្រើនឆ្នាំកន្លងមក។ ប៉ុន្តែនៅពេលនេះ លោក ម៉ែតវើឌីវ និងរដ្ឋាភិបាលរបស់លោកបានលាលែងចេញពីតំណែង ជាសញ្ញាមួយបង្ហាញពីការមិនចុះសម្រុងនិងគ្នា ជុំវិញការកែប្រែច្បាប់ ពន្យាពេលកាន់អំណាច។
រុស្ស៊ីមានការកែទម្រង់ ជាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ដោយរដ្ឋាភិបាលទាំងនាយករដ្ឋមន្ត្រីបានសម្រេច លាលែងចេញពីតំណែង ដើម្បីជាការបើកផ្លូវ ដល់ការកែទម្រង់ទាំងរដ្ឋធម្មនុញ្ញា និងនយោបាយដឹកនាំប្រទេស។ នៅក្នុងការកែទម្រង់ថ្មី មាត្រាមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញរុស្ស៊ីក៏បានកែប្រែនោះដែរ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោកMedvedev បានសម្រេចលាលែងចេញពីតំណែង ក្រោយលោកពូទីន បាន អានសាលិខិត សហភាពប្រចាំឆ្នាំ ក្នុងនោះលោកពូទីនបានស្នើកែទម្រង់ រដ្ឋធម្មនុញ្ញបង្កើនសិទ្ធិអំណាច ដល់នាយករដ្ឋមន្ត្រីនិង សមាជិករដ្ឋាភិបាល អាចកាន់អំណាចមិនមានពេលកំណត់ ឲ្យតែទទួលបានការគាំទ្រពីសភានិងពលរដ្ឋ។
នៅពេលនេះដែរ លោកពូទីនបានអរគុណដល់នាយករដ្ឋមន្ត្រី Medvedev ដែលបានខិតខំ នាពេលកន្លងមក ប៉ុន្តែគណៈរដ្ឋមន្ត្រីរបស់លោក Medvedev នៅតែមិនអាចសម្រេចបាន គោលដៅបានដាក់ចេញនាពេលកន្លងមក។ លោកពូទីនបានស្នើដល់ រដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រីMedvedevបន្តធ្វើការរហូតដល់ពេលបង្កើតរដ្ឋាភិបាលថ្មី ។លោកMedvedevបានកាន់តំណែងនាយករដ្ឋមន្ត្រីរុស្ស៊ីតាំងពីឆ្នាំ២០១២ ហើយនៅមុននោះលោកធ្លាប់កាន់តំណែងជាប្រធានាធិបតី៤ឆ្នាំចាប់ពីឆ្នាំ២០០៨-២០១២។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានផ្សាយថា លោកMedvedev អាចនិងត្រូវជ្រើសរើសធ្វើជា អនុប្រធានគណៈកម្មការសន្តិសុខជាតិ ដែលមានលោកពូទីនជាប្រធាន។ ពេលនេះលោកពូទីននឹងត្រូវចំណាយពេលជាច្រើនទៀតដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញ ក៏ដូចជាពង្រឹងអំណាចក្នុងការដឹកនាំ ។ ប្រសិនបើ លោកពូទីន មិនអាចកែប្រែរដ្ឋធម្មនុញ្ញ បានដូចជាប្រធានាធិបតីចិនស៊ីជីងពីន នោះនៅឆ្នាំ២០២៤ លោកនិងផុតអណត្តិ ហើយបើបន្តរងចំមួយអណត្តិទើបវិលមកកាន់តំណែងវិញ គឺអាយុកាន់តែចាសហើយ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានសម្រេច ជ្រើសរើស លោកMikhail Mishustinមន្ត្រីទទួលបន្ទុកពន្ធដារ មិនសូវលេចថ្លោក្នុងឆាកនយោបាយ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរុ្ស៊ី។
លោកMikhail Mishustinនឹងត្រូវ ឆ្លងកាត់ការបោះឆ្នោត ក្នុងសភា ប៉ុន្តែជាទូទៅសភា រុស្ស៊ី មិនដែលប្រឆាំងនិងផែនការនយោបាយរបស់លោកពូទីន នោះឡើយ។ សភារុស្ស៊ីនឹងអនុម័តឲ្យលោកMikhail Mishustinធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៦ខែមករា ឆ្នាំ២០២០។
ការជ្រើសរើសខាងលើ របស់ប្រធានាធិបតីពូទីន កើតឡើង ក្រោយពេលដែល នាយករដ្ឋមន្ត្រី ម៉ែនវើឌីវ លាលែងចេញពីតំណែង ក្រោយលោកពូទីនប្រកាសនៅមុខសភា ស្នើកែប្រែរដ្ឋធម្មនុញ្ញ បន្ថែមពេលវេលាសម្រាប់កាន់អំនាច។
លោកMikhail Mishustin អាយុ៥៣ឆ្នាំ កាន់តំណែអគ្គនាយកដ្ឋានពន្ធដារ តាំងពីឆ្នាំ២០១០ ។ លោកបានធ្វើការកែទម្រង់ប្រព័ន្ធពន្ធដារជួយឲ្យរដ្ឋាភិបាល ទទួលបានប្រាក់ពន្ធកើនឡើងទ្វេដង់ ៕