ស្ថានភាពនយោបាយនៅប្រទេសរុស្ស៊ី​ប្រែប្រួល​ហើយ ក្រោយរដ្ឋភិបាលនាយករដ្ឋមន្ត្រី​ Medvedev ប្រកាសលាលែងពីតំណែង

ចែករំលែក៖

នយោបាយនៅក្នុងប្រទេសរុស្ស៊ី​​ ដែលមានលោកពូទីន​ជាប្រធានាធិបតី​ ហើយលោក ម៉ែត​វើឌីវ ជានាយករដ្ឋមន្ត្រី ហើយអ្នកទាំងពីរបានផ្លាសប្តូរវេងគ្នាដឹកនាំ អស់ជាច្រើនឆ្នាំកន្លងមក​។  ប៉ុន្តែនៅពេលនេះ លោក ម៉ែតវើឌីវ​ និងរដ្ឋាភិបាលរបស់លោកបានលាលែងចេញពីតំណែង​ ជាសញ្ញាមួយបង្ហាញពីការមិនចុះសម្រុងនិងគ្នា ជុំវិញការកែប្រែច្បាប់​ ពន្យាពេលកាន់អំណាច​។

រុស្ស៊ីមានការកែទម្រង់ ​ជាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុន​មក ដោយរដ្ឋាភិបាល​ទាំងនាយករដ្ឋមន្ត្រី​បានសម្រេច លាលែងចេញពីតំណែង ដើម្បីជាការបើកផ្លូវ ដល់ការកែទម្រង់ទាំងរដ្ឋធម្មនុញ្ញា និងនយោបាយដឹកនាំប្រទេស។ នៅក្នុងការកែទម្រង់ថ្មី មាត្រាមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញរុស្ស៊ីក៏បានកែប្រែនោះដែរ​។

នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក​Medvedev បានសម្រេចលាលែងចេញពីតំណែង ក្រោយលោកពូទីន បាន អានសាលិខិត សហភាពប្រចាំឆ្នាំ  ក្នុងនោះលោកពូទីន​បានស្នើកែទម្រង់ រដ្ឋធម្មនុញ្ញ​បង្កើនសិទ្ធិអំណាច ដល់នាយករដ្ឋមន្ត្រី​និង សមាជិករដ្ឋាភិបាល អាចកាន់អំណាចមិនមានពេលកំណត់ ឲ្យតែទទួលបានការគាំទ្រពីសភានិងពលរដ្ឋ​។

នៅពេលនេះដែរ លោកពូទីន​បាន​អរគុណដល់នាយករដ្ឋមន្ត្រី Medvedev ដែលបានខិតខំ នាពេលកន្លង​មក  ប៉ុន្តែគណៈរដ្ឋម​ន្ត្រីរបស់លោក Medvedev នៅតែមិនអាចសម្រេចបាន គោលដៅ​បានដាក់ចេញនាពេលកន្លងមក​។ លោកពូទីន​បានស្នើដល់ រដ្ឋាភិបាល​របស់ នាយករដ្ឋមន្ត្រីMedvedev​បន្តធ្វើការ​រហូតដល់ពេលបង្កើតរដ្ឋាភិបាលថ្មី ។លោក​Medvedev​បានកាន់តំណែងនាយករដ្ឋមន្ត្រីរុស្ស៊ី​តាំងពីឆ្នាំ​២០១២  ហើយនៅមុននោះលោកធ្លាប់កាន់តំណែងជាប្រធានាធិបតី​៤ឆ្នាំ​ចាប់ពីឆ្នាំ​២០០៨-២០១២។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានផ្សាយថា លោក​Medvedev អាចនិងត្រូវជ្រើសរើស​ធ្វើជា អនុប្រធានគណៈកម្មការសន្តិសុខជាតិ​ ដែលមានលោកពូទីនជាប្រធាន​។ ពេលនេះលោកពូទីននឹងត្រូវចំណាយពេលជាច្រើនទៀតដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញ  ក៏ដូចជាពង្រឹងអំណាច​ក្នុងការដឹកនាំ ។ ប្រសិនបើ លោកពូទីន មិនអាច​កែប្រែរដ្ឋធម្មនុញ្ញ បាន​ដូចជាប្រធានាធិបតីចិនស៊ីជីងពីន នោះ​នៅឆ្នាំ​២០២៤ លោកនិងផុតអណត្តិ​ ហើយ​បើបន្តរងចំមួយអណត្តិទើបវិលមកកាន់តំណែងវិញ គឺអាយុកាន់តែចាសហើយ​។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានសម្រេច ជ្រើសរើស  លោក​Mikhail Mishustinមន្ត្រីទទួលបន្ទុកពន្ធដារ​ មិនសូវលេចថ្លោក្នុងឆាកនយោបាយ​ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរុ្ស៊ី​។

លោក​Mikhail Mishustinនឹងត្រូវ ឆ្លងកាត់ការបោះឆ្នោត ក្នុងសភា​ ប៉ុន្តែជាទូទៅសភា រុស្ស៊ី មិនដែលប្រឆាំង​និងផែនការនយោបាយរបស់លោកពូទីន នោះឡើយ​។ សភារុស្ស៊ីនឹងអនុម័ត​ឲ្យលោក​Mikhail Mishustinធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃទី​១៦ខែមករា ឆ្នាំ​២០២០។

ការជ្រើសរើសខាងលើ របស់ប្រធានាធិបតីពូទីន កើតឡើង ក្រោយពេលដែល នាយករដ្ឋមន្ត្រី ម៉ែនវើឌីវ លាលែងចេញពីតំណែង ក្រោយលោកពូទីនប្រកាសនៅមុខសភា ស្នើកែប្រែរដ្ឋធម្មនុញ្ញ​ បន្ថែមពេលវេលា​សម្រាប់កាន់អំនាច​។

លោក​Mikhail Mishustin អាយុ​៥៣ឆ្នាំ កាន់តំណែអគ្គនាយកដ្ឋានពន្ធដារ​ តាំងពីឆ្នាំ​២០១០ ។ លោកបានធ្វើការកែទម្រង់ប្រព័ន្ធពន្ធដារជួយឲ្យរដ្ឋាភិបាល ទទួលបានប្រាក់ពន្ធកើនឡើងទ្វេដង់​ ៕

...

Russian President Vladimir Putin meets with Russia’s Tax Service chief Mikhail Mishustin in Moscow on January 15, 2020. – President Vladimir Putin on Wednesday formally proposed the head of Russia’s tax service Mikhail Mishustin for the post of prime minister, news agencies reported. (Photo by Alexey NIKOLSKY / SPUTNIK / AFP)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print