ខេត្តបន្ទាយមានជ័យ ៖ ភ្លើងឆេះកញ្ជ្រាំងវាលស្រែរាលឆេះព្រៃលើភ្នំផ្គាំស្រុកស្វាយចេកផ្អើលដល់រថយន្តពន្លត់អគ្គីភ័យ៣គ្រឿងត្រៀមទប់ស្កាត់មិនឲ្យរាលដល់ផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០២០ ស្ថិតនៅឃុំផ្គាំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ភ្នាក់ងារភូមិ មន្ត្រីក្រុមប្រឹក្សាឃុំនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបានស្មើអោយបងប្អូនប្រជាពលរដ្ឋ រួមគ្រួសារកងទ័ពនៃវរសេនាតូចចំនួន១កងនៃកងពលតូចថ្មើរជើងលេខ៥១ មួយចំនួន នៅភូមិប្រាសាទវៀននិងស្វាយស ភូមិថ្មគោលឃុំផ្គាំស្រុកស្វាយចេកដែលរស់នៅជើងភ្នំផ្គាំ សូមមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ។
ហើយក៏គ្មានលទ្ធភាពនិងមធ្យោបាយសង្គ្រោះពន្លត់ដែរព្រោះនៅលើភ្នំ ហើយស្ទុះទៅមុខតាមល្បឿនខ្យល់និងសភាពស្មៅ រុក្ខជាតិ ដើមឈើក៏កំពុងក្រៀមស្វិត ជ្រុះស្លឹកនារដូវប្រាំងនេះ ។ មកទល់ព្រឹកថ្ងៃទី១៦ខែមករានេះ ភ្លើងបានរលត់ទៅវិញហើយ ។ហើយកត្តាដែលនាំឲ្យកើតមានភ្លើងឆេះភ្នំផ្គាំនេះ គឺបណ្តាលមកពីភ្លើងដែលឆេះកញ្ជាំ្រងវាលស្រែរាលមកឆេះស្លឹកឈើដែលងាប់នៅជើងភ្នំរាលទៅដល់លើភ្នំ ចំពោះបញ្ហាភ្លើងឆេះនេះ តែងកើតឡើងជារៀងរាល់ឆ្នាំ តែមិនដែលបង្កឲ្យឆេះរាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះឡើយ ។នេះបើតាមការឲ្យដឹងពីលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំផ្គាំ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៦ខែមករាឆ្ណាំ២០២០នេះ។
នៅមានភ្លើងឆេះភ្នំនេះ លោកឧត្តមដេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅយប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២០នោះ បានដឹកនាំរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ត្រៀមចាំជួយអន្តរាគមន៍ក្នុងករណីភ្លើងឆេះភ្នំផ្គាំនេះ ក្រែងភ្លើងឆេះរាលដល់ផ្ទះប្រជាជន នៅជិតនោះ ។ ឯភ្លើងឆេះរាលលើកំពូលភ្នំ នៅមិនអាចឡើងពន្លត់កើតឡើយ ៕ វណ្ណា