ពិតជាសោកស្តាយបំផុត..! ស្វាមី តារាសម្តែង ឡោម លក្ខិណា ជួបគ្រោះថ្នាក់ចរាចរណ៍បើកឡានបុកគ្នា ស្លាប់ចោលប្រពន្ធកូន….(បងដាច់ចិត្តណាស់ ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់)

ចែករំលែក៖

ភ្នំពេញ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឡោម លក្ខិណា ពេលនេះកំពុងជួបទុក្ខជាទម្ងន់ ក្រោយស្វាមីជាទីស្រលាញ់បានទទួលមរណភាព​ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បន្សល់នូវកូនតូចដែលទើបតែប៉ុន្មានខែឲ្យនៅកំព្រា ជាមួយម្តាយ និងពិតជាសោកស្តាយ ..ហេតុអីក៏មានករណីបែបនេះកើតឡើង។
ជាមួយគ្នានេះដែរបន្ទាប់ពីស្វាមីជាទីស្រលាញ់របស់នាងទទួលមរណភាព អ្នកនាង ឡោម លក្ខិណា បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាងថា ៖ យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរ។
សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យេីងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នង់ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។
តារារូបនេះបន្តថា៖ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ សូមអរគុណ​ 🙏🏻សូម​បងទៅកាន់ទីស្ងប់សុខរឿងកូនបងកុំបារម្ភអូននឹងមេីលថែកូនអោយល្អ​ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់។
សូមបញ្ជាក់ថា៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាប្តីតារាសម្តែង អ្នកនាងឡោម លក្ខិណា បានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកជាមួយរថយន្តកូរេ១តោនកន្លះពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង នៅវេលាម៉ោង៦ព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះប៉ា ចាន់ពិសិទ្ធអាយុ ៣៣ឆ្នាំ មុខរបរជាអ្នកគោកជេររថយន្តស្នាក់នៅក្នុងបុរីឈូកវ៉ា១ ក្នុងសង្កាត់កាតាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ(2AQ-9139) បើកបរដោយបុរសម្នាក់ក្នុងទិស ដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះ មកដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពេញទំហឹង ជាមួយនឹងរថយន្តកូរ៉េមួយតោនកន្លះពណ៌សពាក់ស្លាកលេខ(ភ្នំពេញ2AK-7485)បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យភាគីខាងម្ចាស់រថយន្តព្រូសស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងទៅលើរថយន្តទាំងពីរ នឹងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ចំណែក ឯ សព ជនរងគ្រោះក្រោយពេលធ្វើកុសល្យវិច្ច័យរួចបានប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តក្រាំងធ្នង់តាមប្រពៃណី៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print