អ៊ីរ៉ង់សង្ស័យអាមេរិក ជាអ្នកធ្វើឲ្យប្រព័ន្ធរ៉ាដា ច្របូកច្របល់ទើប ឈានដល់ការបាញ់ច្រឡំ  

ចែករំលែក៖

ប្រទេសអុីរ៉ង់៖ កម្លាំងទាហានអ៊ីរ៉ង់ បានប្រកាសថា រលកធាតុ អាកាស រ៉ាដាមីស៊ីលការពារ របស់អ៊ីរ៉ង់ មានបញ្ហាចំពេល ដែល អ៊ីរ៉ង់ បាញ់ប្រហារទីតាំងអាមេរិក ទើបធ្វើឲ្យទាហានការពារដែនអាកាសអ៊ីរ៉ង់បាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនសម្លាប់មនុស្សដល់ទៅ១៧៦នាក់។

មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃទី ១៥ខែមករា អគ្គមេបញ្ជាការរង កម្លំាងទាហានអ៊ីរ៉ង់ បញ្ជាក់ថា៖ អាមេរិក បានវាយប្រហារធ្វើឲ្យប្រព័ន្ធរ៉ាដាការពារ របស់អ៊ីរ៉ង់ធ្លាក់ក្នុងសភាពច្របូកច្របល់ ទើបអ៊ីរ៉ង់មិនអាចបែងចែកជាយន្តហោះចម្បាំងរបស់សត្រូវឬ យន្តហោះដឹកអ្នកដំណើរ ។ កត្តាទាំងនោះហើយទើបកម្លាំងការពារ បាញ់ ច្រឡំដល់ទៅពីរ គ្រាប់ផ្ទួនៗគ្នា ។
សារព័ត៌មាន Tehran Times បានផ្សាយថា នៅពេលនេះ រដ្ឋាភិបាលបានសម្រេច បង្កើតក្រុមជំនាញស្រាវជ្រាវ ប្រព័ន្ធរ៉ាដា ដែលរងការវាយប្រហារ ធ្វើឲ្យច្របូលច្របល់ ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសថា ទាហានអាមេរិក និងអឺរ៉ុប នៅតំបន់ជម្ឈិមបូព៌ា ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ។ ការប្រកាសខាងលើ ធ្វើឡើង ក្នុងពេលដែលប្រធានាធិបតីអ៊ីរ៉ង់ បានជួបប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១៥ខែមករា។
ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ូហានី បានបញ្ជាក់ថា « យើង មិនចង់ បង្កឲ្យមានវិវាទនៅលើពិភពលោក ។យើងចង់ឲ្យអស់លោក ចាកចេញពីទីនេះតែប៉ុណ្ណោះនេះជាផលប្រយោជន៍របស់អស់លោក យើងមិនចង់ឲ្យមានសង្គ្រាមនោះឡើយ »។
ក្រៅពីនេះ ប្រធានាធិបតី អ៊ីរ៉ង់ លោក រ៉ូហានី  ក៏បានថ្កោលទោសដល់សំណើរ របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានស្នើឲ្យផ្លាស់ ប្តូរ កិច្ចព្រមព្រៀងបរមាណូ កាលពីឆ្នាំ ២០១៥ ទៅជាកិច្ចព្រមព្រៀងថ្មីជាមួយប្រធានាធិបតីដូណាល់ ត្រាំ វិញ ។
ជាមួយគ្នានោះដែរ អ៊ីរ៉ង់ បានបង្កើនសកម្មភាពចម្រើនសារធាតុ អ៊ុយរ៉ានិញ្ញម លើសពីកំណត់ អនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៥ ដោយអ៊ីរ៉ង់ឈប់គោរពទៅតាមកិច្ចព្រមព្រៀងនោះ ។
ពាក់ព័ន្ធនិងការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន កាលពីថ្ងៃទី ៨ ខែមករា ប្រធានាធិបតីអ៊ីរ៉ង់ បាន ស្នើដល់កម្លាំងទាហាន  បើកការស្រាវជ្រាវ នឹងដាក់ទោសអ្នកដែលធ្វើខុស៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print