ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាលខណ្ឌប្ញស្សីកែវបានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនបាន០២ករណីដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ចាប់យកវត្ថុតាងថ្នាំញៀនចំនួន៣០កញ្ចប់(ធំ០៤កញ្ចប់) ទូរស័ព្ទដៃចំនួន០៩គ្រឿង ម៉ូតូចំនួន០១គ្រឿង ជញ្ជីងអេឡិចត្រូនិចចំនួន០២គ្រឿង និងឧបករណ៍សេពមួយសម្រាប់ កាលពីថ្ងៃទី១៨ ខែ០១ ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម សហការជាមួយខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយខាត់ខ្លួនជនសង្ស័យ៧នាក់និងឧបករណ៍សម្ភារមួយចំនួន ។
លោកវរសេនីយ៍ទោ ជីវ សេងរស់ ឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ ដែលត្រូវឃាត់ខ្លួន
១.ឈ្មោះ ព្លឺ កទៀត ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ២៦ឆ្នាំ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២.ឈ្មោះ សា កូប ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ២៨ឆ្នាំ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានដីកាបង្គាប់ឲចាប់ខ្លួនចំនួន០១ដីកា) (និងដីកាបង្គាប់ឲនាំខ្លួន ចំនួន០១ដីកា)
៣.ឈ្មោះ លីសាវ៉ាន់ ស៊ុលតាន ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរឥស្លាម នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤.ឈ្មោះ ស្លេស សុីតណាហ្វី ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរឥស្លាម នៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៥.ឈ្មោះ ប៊ុន ចាន់រ៉ាយ៉ុណ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៦.ឈ្មោះ អាមីន មូស្លីម ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរឥស្លាម នៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៧.ឈ្មោះ សេត ខលហ្វា ភេទស្រី សញ្ជាតិខ្មែរឥស្លាម អាយុ២៥ឆ្នាំ នៅភូមិបឹងទន្សោង ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន៣០កញ្ចប់(ធំ០៤កញ្ចប់) ទូរស័ព្ទដៃចំនួន០៩គ្រឿង ម៉ូតូចំនួន០១គ្រឿង ជញ្ជីងអេឡិចត្រូនិចចំនួន០២គ្រឿង និងឧបករណ៍សេពមួយសម្រាប់ ៕ ដោយ ៖ វណ្ណៈ