ផ្ទុះអាវុធមួយគ្រាប់ ដោយសារខឹងស្ត្រីវ័យចំណាស់ម្នាក់ស្តីឲ្យរឿងស្តោះទឹកមាត់អីចឹងកន្លែងមីងលក់ដូរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយនឹងប្រពន្ធ ហេីយបុរសជាប្តីបានស្ដោះទឹកមាត់តាមផ្លូវក្បែរកន្លែងលក់ដូរ របស់ស្រ្តីវ័យចំណាស់ម្នាក់ ហេីយស្រ្តីរូបនោះបានស្តីបន្ទោសឲ្យគាត់ ទេីបបុរសម្នាក់នោះមិនស្គាល់អត្តសញ្ញាណ ខឹងដកកាំភ្លេីងបាញ់មួយគ្រាប់បង្កភ្ញាក់ផ្អេីលតែម្តង ។

IMG_4417

ករណីភ្ញាក់ផ្អើលខាងលេី បានកើតឡើង កាលវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៥ ខែមករា ​ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រុំប្រទល់ជាមួយខណ្ឌទួលគោក ។

តាមប្រភពព័ត៍មានពីស្ត្រីវ័យចំណាស់ ដែលត្រូវបុរសម្នាក់គំរាមបាញ់ខាងលេីនេះ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គឺស្រ្តីរងគ្រោះកំពុងតែអង្គុយលក់គ្រឿងក្លែមនិងស្រា តាមផ្លូវរថភ្លេីង លុះដល់ម៉ោងកេីតហេតុខាងលេី ស្រាប់តែជនបង្កពីរនាក់ប្តីប្រពន្ធបានជិះម៉ូតូ១គ្រឿងម៉ាក់ហុងដាC125 ពណ៍ខ្មៅ ស៊េរី២០១៣ មិនចាំស្លាកលេខ មកឈប់នៅកន្លែងលក់របស់គាត់ ហើយក៏ស្តោះទឹកមាត់ដោយគ្មានរបៀប ពេលឃេីញដូច្នេះគាត់បានប្រាប់ថា «ក្មួយកុំស្តោះទឹកមាត់អីចឹងកន្លែងមីងលក់ដូរព្រោះសុទ្ធតែជាភ្ញៀវគេកំពុងញុំាអី» ពេលនិយាយមិនទាន់ចប់ស្រួលបួលផង ស្រាប់តែបុរសនោះខឹងបានចុះពីលេីម៉ូតូមកលើកឥវ៉ាន់គាត់ក្រវែងចោលរួច ក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ផ្ទប់ទៅនឹងរបងថ្ម១គ្រាប់ បង្កការភ្ញាក់ផ្អើលតែម្តង ។

បន្ទាប់ពីជនបង្កបានបាញ់មួយគ្រាប់រួចហេីយនោះខ្លួនក៏បានប្រេីពាក្យសំដីដាក់ស្រ្តីរងគ្រោះថា «អញបាញ់ប៉ុណ្ណឹងគ្មានអាណា ធ្វើអីអញបានទេ» ហេីយជនបង្កជិះម៉ូតូឌុបប្រពន្ធគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកេីតហេតុ គេឃើញកម្លាំងអាវុធហត្ថ ខណ្ឌទួលគោកនិងអាវុធហត្ថខណ្ឌដូនពេញ ចុះទៅអន្តរគមន៍ភ្លាមៗ និងហៅស្រ្តីរងគ្រោះមកសាកសួររកមូលហេតុ ក្នុងករណីផ្ទុះអាវុធនេះផងដែរ ៕

IMG_4420

FullSizeRender (1)

FullSizeRender

...

ដោយ៖ ស ដារ៉ា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print