សម្តេចក្រឡាហោម ស ខេង និងភរិយា សូមជូនពរដល់បងប្អូនខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានបង្ហោះសារជូនពរជនរួមជាតិ លើFacebook ផ្លូវការថា៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងចូលមកដល់នាថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ខ្ញុំនិងភរិយា សូមជូនពរដល់បងប្អូនខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព ។
សម្តេចបានបន្តថា៖ ក្នុងពិធីបុណ្យនេះដែរបងប្អូនខ្មែរដែលមានសែស្រឡាយចិន និងបងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែងតែមានការរៀបចំពិធីសែនពេ្រនដោយ ដុតទៀន ធូប និងគ្រឿងសក្ការៈបូជាផ្សេងៗ និង ធ្វើដំណើរកម្សាន្តសប្បាយទីជិត ទីឆ្ងាយ ។ ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានអគ្គិភ័យបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ និង សូមបងប្អូនជនរួមជាតិទាំងអស់បើកបរយានយន្តធ្វើដំណើរកម្សាន្តប្រកបដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print