ខេត្តកំពង់ចាម ៖ ទីតាំងបម្រេីប្រព័ន្ធអ៉ិនធេីណេតចំនួនពីរ លួចបេីកបង្កប់ល្បែងស៊ីសងខ្នាតធំ (ភ្នាល់បាល់តាមអនឡាញ) ខុសច្បាប់ បន្តដំណេីរការលក្ខណៈធម្មតាៗក្រោមក្រសែភ្នែកនគរបាលបុស្ត៍ ក្រុង-ខេត្ត ខណៈប្រភេទល្បែងមួយនេះត្រូវបានរាជរដ្ឋាភិបាលប្រកាសលុបចោលទៅហេីយ ។
ទីតាំងបនល្បែងសុីសងខុសច្បាប់ទាំងនោះ នៅមិនឆ្ងាយពីក្រសែភ្នែកគណៈបញ្ជាការក្រុង-ខេត្តនេះទេគ្រាន់តែលោកមានវិធានការ ឬមានឆន្ទៈបង្ក្រាប ឬអាចរក្សាទុកជាឆ្នាំងបាយ ឬពិបាកសម្រេចខណៈពាក់ព័ន្ធថ្នាក់លើ អ្នកមានអំណាចខ្លះសមគំនិតជាមួយក្រុមឈ្មួញល្មើសច្បាប់ទាំងនោះ..?
តាមប្រភពព័ត៌មានបញ្ជាក់ថា ទីតាំងទាំងពីរ ទី១នៅខាងកើតផ្សារធំស្តិតក្នុងភូមិទី៩ សង្កាត់កំពង់ចាម និងទីតាំងទី២ស្តិតតាមបណ្តោយផ្លូវថ្មីទល់មុខខារ៉ាអូខេសម័យទំនើបស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់ សំបួរមាស កណ្តាលក្រុង-ខេត្តកំពង់ចាម គ្រប់គ្រងដោយឈ្មោះ ពុំ ។
ទោះយ៉ាងណា កន្លងមកមហាជនមិនភ្លេចទេចំពោះស្នាដៃសមត្ថកិច្ចអាជ្ញាធររាល់ការបើកលេងល្បែងសុីសងខុស ច្បាប់គឺមិនអាចរំលងភ្នែកច្រមុះសមត្ថកិច្ចនគរបាលបាលបុស្ត៍ ក្រុង-ខេត្តបានទេ ។ ប៉ុន្តែមួយរយៈនេះផ្ទុយពីលេីកមុនច្បាស់ជាមានអាថ៌កំបាំងអ្វីនៅពីក្រោយក្នុងរឿងនេះហើយ ៕ ដោយ៖ វណ្ណៈ