ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តក្រេីនរំឭកអំពីសន្តិភាព ។តាមរយៈសារដែល សម្តេចបានសរសេរបង្ហោះនៅលេីហ្វេសប៊ុកនាថ្ងៃអាទិត្យនេះដូច្នេះថា កន្លង មកជាច្រើនរយឆ្នាំមកហើយដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លាញជីវិតមនុស្ស បំផ្លាញឱកាស ពេលវេលា នឹងអ្វីៗគ្រប់យ៉ាងទម្រាំយើងមានឱកាសត្រឡប់មកវិញនៅពេលនេះក្រោមម្លប់សន្តិភាព។
ខ្លឹមសារបានបញ្ជាក់ទៀតថា ស្រុកទេស មានសុខសន្តិភាព សំបូរសប្បាយ រីឯឱកាសក៏មានកាន់តែច្រើន ជាពិសេសបងប្អូនជនរួមជាតិក៏មានជម្រើសច្រើនក្នុងការធ្វើអោយជីវិតរស់នៅមានសេចក្តីសុខ រីកចម្រើន និងមានសុភមង្គល។
ប្រទេសយើងសព្វថ្ងៃ មិនថាថ្ងៃចូលឆ្នាំ ឬថ្ងៃបុណ្យទានទេ គឺពលរដ្ឋឆ្លៀតយកឱកាសកំសាន្តសប្បាយ ជួបជុំគ្រួសារដែលធ្វើអោយជីវិតសុខភាពកាន់តែស្រស់ថ្លា។
ប្រវត្តិសាស្ត្របានកត់ត្រាទុកថា កម្ពុជាកន្លងមកជាច្រើនរយឆ្នាំមកហើយដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លាញជីវិតមនុស្ស បំផ្លាញឱកាសពេលវេលានឹងអ្វីៗគ្រប់យ៉ាងទម្រាំយើងមានឱកាសត្រឡប់មកវិញនៅពេលនេះក្រោមម្លប់សន្តិភាព។
សម្តេចតេជោនៅតែមិនភ្លេចនូវពាក្យថា អរគុណសន្តិភាព និងសូមជូនពរបងប្អូនជនរួមជាតិជួបតែ សំណាងល្អក្នុងថ្ងៃចូលឆ្នាំចិន និងបានសម្រាកជួបជុំគ្រួសារក្នុងថ្ងៃអាទិត្យនេះ៕