ការបង្ហោះFacebook ប្រឌិតថា កម្ពុជារកឃើញជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី .! ក្រសួងសុខាភិបាលព្រមានចាត់វិធានការតាមច្បាប់ ខណៈនៅកម្ពុជាមិនមានជំងឺរលាកសួតដោយវីរុសកូរ៉ូណា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានការបង្ហោះ Facebook ដោយចរិកទុច្ចរិត ប្រឌិត ធ្វើអោយប្រជាពលរដ្ឋអាចយល់ច្រឡំនោះ គឺក្រសួងសុខាភិបាល បានព្រមានចាត់វិធានការលើ ម្ចាស់ Facebook មួយចំនួន ដែលប្រឌិតថា កម្ពុជារកឃើញជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ទៅតាមផ្លូវច្បាប់។
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយ ដោយច្រានចោលនូវរាល់ព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញមួយចំនួនកន្លងមក ដែលបានប្រឌិត និងផ្សាយព័ត៌មានមិនពិតថា មានករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ត្រូវបានរកឃើញនៅកម្ពុជា។
ក្រសួងសុខាភិបាលរកម្ពុជា បានគូសបញ្ជាក់ថា៖ គិតត្រឹមម៉ោង១១ព្រឹក នៃថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មិនទាន់មានករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2o19-Cov ដែលត្រូវបានរកឃើញនៅកម្ពុជានៅឡើយទេ។ ជាមួយគ្នានេះ ក្រសួងបានព្រមានចាត់វិធានការតាមច្បាប់ចំពោះ Facebook មួយចំនួនបើសិនជានៅតែបន្តប្រឌិតព័ត៌មាននេះតទៅទៀត។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបោកប្រាស់នេះ ក្រសួងស្នើសុំឲ្យម្ចាស់ Facebook មួយចំនួន មានដូចជាឈ្មោះ Kahna Leng ឈ្មោះ Pha Socheat និងម្ចាស់អាក់ខោនទាំងអស់ ដែលបានបន្តផ្សាយ ឬបញ្ជូនព័ត៌មានមិនពិតនេះ ឱ្យបញ្ឈប់ និងលុបចោលនូវការផ្សាយព័ត៌មានប្រឌិតមិនពិតរបស់ខ្លួន ដែលបង្កើតឲ្យមានការសង្ស័យមកលើក្រសួងសុខាភិបាលថា ក្រសួងបានលាក់នូវព័ត៌មានស្តីពីករណីជំងឺនេះនៅកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «នេះជាទង្វើដែលមិនអាចអត់ឱនបាន និងជាទង្វើប្រាសចាកសីលធ៌ម និងសច្ចៈភាព ដែលបង្កឲ្យប្រជាជនបាត់បង់ជំនឿលើវិធានការ និងការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការទប់ស្កាត់ការចម្លងជំងឺរលាកសួតប្រភេទវីរុសថ្មីនេះ ដែលក្រសួងកំពុងតែបំពេញភារកិច្ចយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺនេះផងដែរ»។
ក្រសួងសុខាភិបាល បានធ្វើបច្ចុប្បន្នភាពករណីជំងឺរលាកសួតប្រភេទវីរុសថ្មីនេះ និងច្រើនរំលឹកពីវិធានការការពារការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសង្ខេបដូចតទៅ៖
១៖ ស្ថានភាពជំងឺនៅក្រៅប្រទេស៖
* ការអង្កេតស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកនៅធ្វើបន្ត ដើម្បីស្វែងរកប្រភពបច្ចុប្បន្ននិងរបៀបនៃការចម្លងជំងឺដោយវីរុសប្រភេទ 2019-Cov នេះ។ ផ្អែកលើការសង្កេតបច្ចុប្បន្ននេះ និងការយល់ដឹងពីជំងឺផ្លូវដង្ហើមដែលបានកើតឡើងពីមុនៗមកនោះ អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានជូនសាធារណៈជនថា យោងតាមគោលការណ៍គ្រឹះនៃការគ្រប់គ្រងជំងឺផ្លូវដង្ហើម ជាធម្មតា មានការចម្លងតាមរយៈ * ទឹកមាត់ដែលភ្លុក-កណ្តាស់ និងការប៉ះពាល់អ្នកជំងឺ ។
សម្រាប់ជំងឺ SARS ឬ MERS គេបានរកឃើញថា សត្វប្រជៀវ មានមុខងារដ៏សំខាន់ក្នុងការចម្លងជំងឺទាំង២មុខនេះ ក៏ប៉ុន្តែសម្រាប់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នេះគេកំពុងតែស្រាវជ្រាវនៅឡើយ ហើយមិនទាន់កំណត់បាននូវប្រភព និងរបៀបនៃការចម្លងជំងឺថ្មីនេះនៅឡើយទេ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print