មេត្តាបើកបរគោរពច្បាប់ចរាចរណ៍ផង..គ្រាន់តែចូលឆ្នាំចិន-វៀតណាម ថ្ងៃទី១ មានអ្នកស្លាប់ដល់១៤នាក់ និងរបួស២២ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ បើយោងទៅលើរបាយការណ៍របស់នគរបាលចរាចរណ៍បានបញ្ជាក់អោយដឹងថា៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២០ ត្រូវនឹងថ្ងៃ ចូលឆ្នាំចិន ថ្ងៃទី១ នៅ ទូទាំងប្រទេស កើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកចំនួន ២២លើក បណ្តាល ឲ្យជនរងគ្រោះស្លាប់ចំនួន១៤នាក់ និងរបួស ២២នាក់ ។ បើធៀបនឹងថ្ងៃចូលឆ្នាំចិនថ្ងៃទី ១ កាលពីឆ្នាំមុន គឺគ្រោះថ្នាក់ចរាចរណ៍នៅ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំនេះ បានថយចុះទាំងចំនួនគ្រោះថ្នាក់ ថយ ទាំង អ្នកស្លាប់ និងថយទាំង អ្នករបួស ។
កាលពីថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើង ៣០លើក បណ្តាលឲ្យស្លាប់ចំនួន១៩នាក់ និងរបួសចំនួន៤២នាក់ ។
ដោយឡែកសម្រាប់មូលហេតុ នៃ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសនាថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២០ ត្រូវ នឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម គឺកើតឡើងច្រើនជាងគេ ដោយសារល្បឿនបើកបរមិនគោរពសិទ្ធិ បើកបរមិនប្រកាន់ស្តាំបើកបរប្រជែង បត់ គ្រោះថ្នាក់ និងកត្តាយាន ។ ក្នុងចំណោម អ្នកស្លាប់ទាំង១៤នាក់ នៅថ្ងៃទី២៥ ខែមករា គឺមាន១៣នាក់ ជាអ្នកធ្វើដំណើរ តាមម៉ូតូ និង មិនពាក់មួកសុវត្ថិភាព៧ នាក់ ។
សូមរម្លឹកថា៖ របាយការណ៍ របស់នគរបាលចរាចរណ៍បញ្ជាក់នៅ ថ្ងៃសែនចូលឆ្នាំចិន -វៀតណាមត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក នៅ ទូទាំងប្រទេសបានកើតឡើង១៣លើក បណ្តាលឲ្យស្លាប់១២នាក់ និងរបួស១៧នាក់ ។ ចំនួនអ្នស្លាប់ និងរបួសនេះ គឺកើនឡើងបើ ធៀបនឹងថ្ងៃសែន ចូលឆ្នាំចិន-វៀតណាមកាលពីឆ្នាំ២០១៩ ។ កាលពីថ្ងៃសែន ចូលឆ្នាំ ចិន កាលពី ឆ្នាំ ២០១៩គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅទូទាំងប្រទេសកើតឡើង១៣ លើកបណ្តាលឲ្យស្លាប់៤នាក់ និងរបួស១៤ នាក់ ។
របាយការណ៍របស់នគរបាលបានបង្ហាញថា៖ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន-វៀតណាមកាលពីឆ្នាំ ២០១៩ រាប់ចាប់ពីថ្ងៃ សែននិងថ្ងៃ ចូលឆ្នាំចិន ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក បានកើត ឡើង៦៧ លើកបណ្តាលឲ្យស្លាប់៣៦ នាក់ និង របួស៨៩នាក់ ។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល ៤ ថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំចិន កាលពី ឆ្នាំ ២០១៨ គឺចាប់ពី ថ្ងៃទីឭ១៥-១៨ ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសបានកើតឡើង៦៦ លើក បណ្តាល ឲ្យស្លាប់៤៤នាក់ និងរបួស ៩១នាក់។
ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានលុះណាយើងទាំងអស់គ្នាគោរពរល្បឿនបើកបរ ត្រូវគោរពសិទ្ធិគ្នាទៅវិញ ទៅមក បើកបរប្រកាន់ស្តាំ បើកបរហាមប្រជែងគ្នា ការបត់ត្រូវមើលកញ្ចក់ បើអ្នកបើកបរម៉ូតូត្រូវពាក់មួយសុវត្ថិភាព នេះជាដើម៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print