សម្តេច​តេជោ​ ៖​ កម្ពុជាឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាមច្រេីនឆ្នាំ​ បំផ្លាញជីវិតមនុស្ស និងបំផ្លាញឱកាសអស់ជាច្រេីន​ ទម្រាំយើងមានឱកាសត្រឡប់មកវិញ

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេច​តេជោ​ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ នៅតែបន្តក្រេីន​រំឭក​អំពី​សន្តិភាព​ ។តាមរយៈ​សារដែល​ សម្តេច​បាន​សរសេរបង្ហោះនៅលេី​ហ្វេសប៊ុក​នា​ថ្ងៃ​អាទិត្យ​នេះ​ដូច្នេះថា​ កន្លង​ មកជាច្រើនរយឆ្នាំមកហើយដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងរបប​ប្រល័យពូជសាសន៍ដែលបានបំផ្លាញជីវិតមនុស្ស បំផ្លាញឱកាស ពេលវេលា​ នឹងអ្វីៗគ្រប់យ៉ាងទម្រាំយើងមានឱកាសត្រឡប់មកវិញនៅពេលនេះក្រោមម្លប់សន្តិភាព។

ខ្លឹមសារបាន​បញ្ជាក់​ទៀត​ថា​ ស្រុកទេស​ មានសុខសន្តិភាព សំបូរសប្បាយ រីឯឱកាសក៏មានកាន់តែច្រើន ជាពិសេសបងប្អូនជនរួមជាតិក៏មានជម្រើសច្រើនក្នុងការធ្វើអោយជីវិតរស់នៅមានសេចក្តីសុខ រីកចម្រើន និងមានសុភមង្គល។

ប្រទេសយើងសព្វថ្ងៃ មិនថាថ្ងៃចូលឆ្នាំ ឬថ្ងៃបុណ្យទានទេ គឺពលរដ្ឋឆ្លៀតយកឱកាសកំសាន្តសប្បាយ ជួបជុំគ្រួសារដែលធ្វើអោយជីវិតសុខភាពកាន់តែស្រស់ថ្លា។

ប្រវត្តិ​សាស្ត្រ​បានកត់ត្រាទុកថា​ កម្ពុជាកន្លងមកជាច្រើនរយឆ្នាំមកហើយដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងរបប​ប្រល័យពូជសាសន៍ដែលបានបំផ្លាញជីវិតមនុស្ស បំផ្លាញឱកាសពេលវេលា​នឹងអ្វីៗគ្រប់យ៉ាងទម្រាំយើងមានឱកាសត្រឡប់មកវិញនៅពេលនេះក្រោមម្លប់សន្តិភាព។

សម្តេច​តេជោ​នៅតែមិនភ្លេច​នូវពាក្យថា​  អរគុណសន្តិភាព​ និងសូមជូនពរបងប្អូនជនរួមជាតិជួបតែ​ សំណាងល្អក្នុងថ្ងៃចូលឆ្នាំចិន និងបានសម្រាកជួបជុំគ្រួសារក្នុងថ្ងៃអាទិត្យនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print