ស្លាប់​ ២​នាក់​របួសធ្ងន់​ ស្រាល​ ៤​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​ពោធិ៍សាត់​ក្នុង​ថ្ងៃ​តែ​មួយ

ចែករំលែក៖

​​12509875_1023212284367876_110211772421273205_n

​ខេត្តពោធិ៍សាត់៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ ២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ ៤​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ៣​លើក​ផ្សេង​គ្នា​នៅ​ក្រុង​ពោធិ៍សាត់​ ។

1

​នគរបាល​ចរាចរណ៍​ក្រុង​ពោធិ៍សាត់​ បានឱ្យ​ដឹង​ថា​ ការ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ និង​របួសធ្ងន់​ស្រាល​រដូករ​ណេ​ល​ក្នុង​ថ្ងៃ​តែ​មួយ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១១​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​សូ​រិ​យា​លើ​ សង្កាត់​លលកស​ ក្រុង​.​ខេត្តពោធិ៍សាត់​ បង្ក​ឡើង​ដោយ​ម៉ូតូ​ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ សេរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ ពោធិ៍សាត់​ 1E-2292​ បើកបរ​ដោយ​ឈ្មោះ​ ឈឹង​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ រស់នៅ​ស្រុក​ក្រគរ​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ យឿ​ន​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះដល់​ចំណុច​កើតហេតុ​បាន​បុក​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ ប៊ិ​ត​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៥៤​ឆ្នាំ​ រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ​ បណ្ដាល​ឱ្យ​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ​ ខណៈ​ជន​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​ ចំណែក​អ្នកបើកបរ​ម៉ូតូ​បង្ក​ខាងលើ​ រង​របួសធ្ងន់​ទាំង​ ២​នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។​

​ប្រភព​ពី​នគរបាល​ខាងលើ​បន្ត​ថា​ លុះដល់​វេលា​ម៉ោង​ ៣​និង​៣០​នាទី​រសៀល​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ១​លើក​ទៀត​ ត្រង់​ចំណុច​ភូមិ​អូរ​ថ្កូវ​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ រវាង​គោ​យន្ត​កន្ត្រៃ​បើកបរ​ដោយ​ឈ្មោះ​ តំ​ សេង​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​លាវ​ សង្កាត់​ចំរើន​ផល​ ក្រុង​ពោធិ៍សាត់​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​ខាងលើ​បាន​បត់​ឆ្វេង​ គ្រានោះ​ក៏​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ សេរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ ពោធិ៍សាត់​ 1D-0477​ បើកបរ​ដោយ​ឈ្មោះ​ ហេង​ ឡង់​ឌី​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​បាក់​ត្រា​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ បាន​បុក​ពេញទំហឹង​បណ្ដាល​ឱ្យ​រង​របួស​ភាគី​ម្ចាស់​ម៉ូតូ​យ៉ាងដំណំ​ ត្រូវ​បាន​គេ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា​ រហូត​ដល់​វេលា​ម៉ោង​ ៧​និង​៣០​នាទី​យប់​ បាន​កើតឡើង​ ១​ករណី​ទៀត​ ត្រង់​ចំណុច​ភូមិ​ដ​ង្គា​រ​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​ រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ សេរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ​ ពោធិ៍សាត់​ 1E-3194​ បើកបរ​ដោយ​ឈ្មោះ​ ពេជ្រ​ ភា​រុន​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សឺ​គី​វី​វ៉ា​ សេរី​ ២០០៩​ ពណ៌​ខ្មៅ​ គ្មាន​ផ្លា​ក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ មាន​ ខេន​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ស្ថានីយ៍​ សង្កាត់​ស្វាយ​អាត់​ ក្រុង​ពោធិ៍សាត់​ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ បណ្ដាល​ឱ្យ​ម្ចាស់​ម៉ូតូ​វី​វ៉ា​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ចំណែក​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ។​

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​ វត្ថុ​តាង​បង្ក​ការ​គ្រោះថ្នាក់​សមត្ថកិច្ច​យក​មក​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ និង​ធ្វើការ​ស្រាវជ្រាវ​វាស់វែង​ដើម្បី​បន្ត​ការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ ៕​

3

2

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print