ក្រសួង​ព័ត៌មាន តម្រូវអោយ ប្រព័ន្ធ​ផ្សព្វផ្សាយ គណនី​/​ទំព័រ​ហ្វេ​ស​ប៊ុ​ក ( Account / Facebook Page ) និង Facebook សរសេរការពិតអំពី ​ការឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី ( 2019-nCoV ) អោយបានត្រឹមត្រូវតាមវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​ព័ត៌មាន ចេញ​ព្រមាន​អ្នក​ដែល​ផ្សាយ​ខុសពី​រឿង​ជំងឺ​រលាក​សួត​ថ្មី កូ​រ៉ូ​ណា វីរុស បើ​មិន​កែ ត្រូវ​ចាត់ការ​តាមច្បាប់​! បន្ទាប់ពីមានព័ត៍មាន បំភ្លើស បំប៉ោង បំពុលសង្គម និងការ Live របស់លោក KO1គ្មានការពិត។
អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ របស់​ក្រសួង​ព័ត៌មាន បានចេញ​សេចក្តីជូន​ដំណឹង នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ដោយ​ព្រមាន​ដល់​អ្នក​ដែល​ផ្សាយ​ខុសពី​រឿង​ជំងឺ​រលាក​សួត​ថ្មី កូ​រ៉ូ​ណា វីរុស ហើយ​មិន​កែតម្រូវ នឹងត្រូវ​ចាត់ការ​តាមច្បាប់​។
នៅក្នុងសេចក្តីជូនដំណឹង​រប​ស់អគ្គ​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បង្ហាញថា ៖ ថ្មីៗ​នេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន មិន​ពិត​អំពី​ការឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី ( 2019-nCoV ) តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ គណនី​/​ទំព័រ​ហ្វេ​ស​ប៊ុ​ក ( Account / Facebook Page ) ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន ដោយ​មិនបាន​ធ្វើការ​ផ្ទៀងផ្ទាត់​ឱ្យបាន​ត្រឹមត្រូវ ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើឱ្យមាន​ការភាន់ច្រឡំ និង​បង្កឱ្យមាន​ការព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ​។​

​ដូច្នេះ​ដើម្បី​ស្វែងយល់ និង​ទទួលបាន​ព័ត៌មាន​ពិត​អំពី​បញ្ហា​ជំងឺ​រលាក​សួត ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី ( 2019-nCoV ) អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ តាមដាន​ព័ត៌មាន​នៅក្នុង​គេហទំព័រ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ( Facebook Page ) ផ្លូវការ​របស់​ក្រសួងសុខាភិបាល ឬ​គេហទំព័រ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ( Facebook Page ) ផ្ឡូ​វ​ការ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ( Facebook Page ) ផ្លូវការ​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។​

​ចំពោះ​ស្ថាប័ន អង្គភាព​សារព័ត៌មាន ក៏​ត្រូវបាន​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន អំពី​ការឆ្លង​រីក​រាលដាល​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី ( 2019-nCoV ) ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រភពព័ត៌មាន​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យបាន​ច្បាស់លាស់ មុននឹង​ចេញផ្សាយ និង​ត្រូវធ្វើ​ការកែតម្រូវ​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ព័ត៌មាន ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ មិន​ត្រឹមត្រូវ គ្មាន​ប្រភព​ច្បាស់លាស់ អាចឈាន​ទៅដល់​មាន​ភាពចលាចល​ក្នុងសង្គម​។​

​ក្រសួង​ព័ត៌មាន បាន​ព្រមាន​ថា «​ជន​ណា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ចែក​ផ្សាយ​បន្ត ( Share ) នូវ​ព័ត៌មាន​មិន​ពិត ឬ​អង្គភាព​សារព័ត៌មាន ដែល​មិន​ព្រម​កែតម្រូវ​នូវ​ការផ្សាយ​ព័ត៌មាន​មិន​ពិត នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»។ ការរឹតបន្តឹងលើវិស័យព័ត៍មាន ការទទួលខុសត្រូវលើ Facebook អាចកាត់បន្ថយ នឹងបន្សាបព័ត៍មានក្លែងក្លាយ ដែលមានអ្នកលេង អ្នកផ្សពផ្សាយខ្លះគ្មានវិជ្ជាជីវៈ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print