នៅក្នុងសង្គមប្រទេសក្នុងតំបន់អាស៊ីដែលមានវប្បធម៌តឹងតែងសម្រាប់ស្ដ្រីមិនអាចផិតក្បត់ស្វាមីរបស់ខ្លួនបានឡើយ គឺជាស្ដ្រីមិនល្អ ជាស្ដ្រីដែលត្រូវសង្គម ទាត់ចោលហើយមិនអាចរស់នៅជាមួយ ស្វាមីរបស់ខ្លួនបានទៀតឡើយ ។
ប៉ុន្ដែនៅក្នុងសង្គមលោកខាងលិច វិញគឺជារឿងធម្មតា។ជាក់ស្ដែងអ្នកស្រី Debbie Fowsett អាយុ៤៣ឆ្នាំ និង លោក Tony Williams អាយុ៥៩ឆ្នាំ រស់នៅក្នុងតំបន់ Ilford ប្រទេសអង់ គ្លេស ។ អ្នកទាំង២មិនខុសអ្វីពីគូស្វាមី ភរិយាដទៃទៀត ប៉ុន្ដែគ្មានអ្នកណានឹក ស្មានដល់ថា សុភមង្គលរបស់អ្នកទាំង២ កើតឡើងបន្ទាប់ពីមានការផិតក្បត់គ្នា ទៅវិញ ។
អ្នកស្រី Debbie Dowsett និងលោក Tony Williams បានកត់ត្រាទុកក្នុងរយៈ ពេល៣ឆ្នាំអ្នកទាំង២បានផិតក្បត់គ្នារហូត ដល់ទៅ៣០ដង។ អ្នកស្រី Debbie មាន មិត្ដប្រុសដល់ទៅ៤នាក់ ចំណែកស្វាមី របស់អ្នកស្រីមានមិត្ដស្រី២នាក់ផងដែរ ហើយអ្នកទាំង២ក៏បានណែនាំមិត្ដប្រុស ស្រីរបស់ខ្លួនដល់គ្រួសារបានដឹងផងដែរ។
ភាពខុសប្លែកពីស្វាមីភរិយាដទៃទៀត ដោយសារតែអ្នកទាំង២មានការរស់នៅដោយឯករាជ្យធ្វើអ្វីតាមតែចិត្ដប៉ុន្ដែអ្នកទាំង២មិនអាចរស់នៅដោយបែកបាក់ គ្នាបានឡើយ ។ ការមានគូស្នេហ៍ខាង ក្រៅកាន់តែធ្វើឱ្យស្នេហារបស់ពួកគាត់ កាន់តែជិតស្និទ្ធថែមទៀតមិនអាចខ្វះគ្នាបានឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី