ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៦ នៅបញ្ជាការដ្ឋានកងពលតូច ថ្មើរជើងលេខ៧០មានរៀបចំពិធីផ្សព្វ ផ្សាយសភាពការណ៍ជាតិ អន្ដរជាតិអប អរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ ទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩- ៧មករា២០១៦) ក្រោមវត្ដមានលោក នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខា ធិការក្រសួងការពារជាតិ ព្រមទាំងវត្ដ មាននាយទាហាន និងពលទាហានចំណុះ បញ្ជាការដ្ឋានជាច្រើនរូបទៀត ។
លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចម្រុះ និងជាមេ បញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានលើកឡើងពីភារកិច្ចស្នូលក្នុងការ គ្រប់គ្រងកងកម្លាំងចាត់តាំងហ្វឹកហ្វឺន បណ្ដុះបណ្ដាលបំប៉នបង្កើនសមត្ថភាព ចំណេះដឹងក្នុងនិងក្រៅប្រទេសតាមផែន ការ កម្មវិធីដែលបានដាក់ចេញទទួល លទ្ធផលបានល្អប្រសើរ ។ ក្នុងនោះកសាង ជំរំជម្រក សាលាហ្វឹកហ្វឺនភ្នំធំ ភ្នំម្រះ ព្រៅ កសាងអគារ មណ្ឌលសុខភាព និង ផលិតទឹកសុទ្ធជូនប្រជាពលរដ្ឋក្នុងតំបន់ ឈរជើងដោយមិនយកកម្រៃ ព្រមទាំង កសាងមណ្ឌលហ្វឹកហ្វឺនសង្គ្រោះនៅ កំពង់សោម កសាងអគារស្នាក់នៅរោង បាយនៅសាលាហ្វឹកហ្វឺនស្រុកជុំគីរីចំនួន ១៦ខ្នង បន្ដកសាងអគារទីបញ្ជាការ អគារស្នាក់នៅ រោងដាក់រថយន្ដឱ្យរួច រាល់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិឆ្នាំ២០១៦ខាងមុខ ។
លោកនាយឧត្ដមសេនីយ៍ នាង ផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំកងពលដែលបានបំពេញភារកិច្ច ចំពោះមុខទទួលបានលទ្ធផលដ៏ត្រចះ ត្រចង់នៅពេលនេះ ព្រមទាំងការពារ សុខសុវត្ថិភាពជូនថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ខ.ភ.ម. ។ ក្នុងនោះលោកនាយ ឧត្ដមសេនីយ៍ក៏បានរំលឹកឡើងវិញនូវ ព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រក្រោយថ្ងៃ រំដោះ៧មករា១៩៧៩រហូតមកដល់ បច្ចុប្បន្ន មាតុភូមិកម្ពុជាបាននិងកំពុង ទទួលសុខសន្ដិភាពក្រោយពីបញ្ចប់ សង្គ្រាមស៊ីវិលបានផ្ដាច់ផ្ដិលជីវិតជន កម្ពុជាស្លូតត្រង់អស់ជាច្រើនលាននាក់ តាំងពីដើមទសវត្សទី៧០រហូតដល់ចុង ទសវត្សទី៩០ ។
សក្ខីភាពនេះបញ្ជាក់ពីគុណូបការៈ របស់ថ្នាក់ដឹកនាំកំពូលពិសេសគណបក្ស ប្រជាជនកម្ពុជាដែលលោកទទួលបាន មេដាយជាបន្ដបន្ទាប់ពីអន្ដរជាតិអាច ទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងផ្ដួល រំលំកម្ពុជា ពិសេសបដិវត្ដន៍ពណ៌ បដិ វត្ដន៍ផ្កាម្លិះដែលធ្វើឱ្យប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ាត្រូវហែកហួរដោយ សង្គ្រាមវិនាសកម្មរហូតដល់បច្ចុប្បន្ន។
ក្នុងរយៈពេល២ម៉ោងបន្ទាប់ពីផ្សព្វ ផ្សាយពីសភាពការណ៍ជាតិអន្ដរជាតិធ្វើឱ្យនាយទាហាន នាយទាហានរង ពលទាហាន ក្នុងកងពលយល់ច្បាស់នូវមហិច្ឆតា ល្មោភអំណាចរបស់ជនអគតិមួយចំនួន ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលប្រសូត ចេញពីការបោះឆ្នោត និងជាអ្នកជួយ រំដោះជីវិតប្រជាពលរដ្ឋនាថ្ងៃ៧មករា ១៩៧៩ គឺមានតែគណបក្សប្រជាជន កម្ពុជាក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោនាយក រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះដែលបាននិងកំពុងដឹកនាំនាវា កម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្ដិភាព និងអភិវឌ្ឍន៍ ៕
ដោយ៖ សុខដុម