ខេត្តព្រះសីហនុ៖ លោកកុល ផាលី ស្នងការរងខេត្តព្រះសីហនុទទួលបន្ទុកព្រហ្មទណ្ឌបានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា ជនសង្ស័យជាឃាតកប៉ុនប៉ងសម្លាប់ផ្តាច់ពូជ១គ្រួសារកាលពីពេលថ្មីៗនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅស្រុកមុខកំពូល ខេត្តកណ្តាល ។
លោកបានបន្តថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ លុយ សុភ័ក្តិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចកើតហេតុ ក្រុមទី២១ ភូមិលេខ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ លោកបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនត្រូវបញ្ជូនពីស្រុកមុខកំពូលមកកាន់ខេត្តព្រះសីហនុក្រោយពីសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ សហការជាមួយនគរបាលខេត្តកណ្តាល ហើយអាចនឹងត្រៀមធ្វើសន្និសីទកាសែតផងដែរ ៕
ដោយ៖ ឆ្លាម សមុទ្រ