ឃាតក​សម្លាប់​ផ្តាច់​ពូជ​មួយ​គ្រួសារ​នៅ​ក្រុងព្រះសីហនុ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ស្រុក​មុខកំពូល

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ លោក​កុ​ល​ ផា​លី​ ស្នងការ​រង​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ត​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ឃាតក​ប៉ុនប៉ង​សម្លាប់​ផ្តាច់​ពូជ​១​គ្រួសារ​កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

​លោក​បាន​បន្ត​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ លុយ​ សុ​ភ័ក្តិ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ ក្រុម​ទី​២១​ ភូមិ​លេខ​១​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​ លោក​បញ្ជាក់​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ត្រូវ​បញ្ជូន​ពី​ស្រុក​មុខកំពូល​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ សហការ​ជាមួយ​នគរបាល​ខេត្តកណ្តាល​ ហើយ​អាច​នឹង​ត្រៀម​ធ្វើ​សន្និសីទកាសែត​ផង​ដែរ​ ៕​

600

se (4)

se

se (1)

se (2)

se (3)

...

ដោយ៖ ឆ្លាម​ សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print