អាជ្ញាធរ​និង​ជំនាញ​ខេត្តកណ្តាល​ក្រឡេក​មើល​រណ្តៅ​ដី​នៅ​ឃុំ​ក​ណ្តោ​ក​ស្រុក​កណ្តាលស្ទឹង​ផង

ចែករំលែក៖

​ខេត្តកណ្ដាល​៖​ ប្រជាពលរដ្ឋ​ឃុំ​ក​ណ្តោ​ក​ចោទ​ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្តកណ្ដាល​ថា​ ធ្មេចភ្នែក​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ដី​ ជីករណ្ដៅ​យក​អាចម៍ដី​ដ៍​សែន​ជ្រៅ​ ខុស​ផ្ទុយ​ពី​លក្ខណៈ​បច្ចេកទេស​ នៅ​ក្នុងភូមិ​ស្រីស្នំ​ ឃុំ​ក​ណ្ដោ​ក​ ស្រុក​កណ្ដាលស្ទឹង​ ។​

IMG_4362

​ប្រជាពលរដ្ឋ​និយាយ​ថា​ ក្នុង​មួយ​ថ្ងៃៗ​រថយន្ត​ធំៗ​បាន​ដឹក​ដី​ចេញពី​រណ្ដៅ​ដ៍​ជ្រៅ​សន្លឹម​នោះ​ រាប់រយ​ជើង​ដោយ​ពុំ​មាន​គម្រប​អ្វី​ឡើយ​ ធ្វើ​ឲ្យ​ធុ​លី​ដី​ហុយ​ខ្មូ​ល​ខ្មាញ់​ និង​ ដី​ជ្រុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ។​ ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​បំផុត​នោះ​ គឺ​រណ្ដៅ​ដី​ដ៍​សែន​ជ្រៅ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​សត្វ​ និង​ ការ​បាក់​ទាញ​ដី​ភូមិ​របស់​ពួក​គាត់​ ។​ ប៉ុន្តែ​បើ​ទោះជា​ដូច្នេះ​ក្ដី​គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​ពី​មន្ទីរ​រ៉ែ​ និង​ ថាមពល​ខេត្តកណ្ដាល​ ចុះ​មក​ត្រួតពិនិត្យ​ឡើយ​ ។​

​តាម​សេចក្ដីរាយការណ៍​ថា​ ម្ចាស់​រណ្ដៅ​ដី​នេះ​មានឈ្មោះ​ ឌី​ន​ ហើយ​អាចម៍ដី​ទាំងអស់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ចាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ដ៍​ ធំ​មួយ​របស់​ឧ​ញ៉ា​ដីធ្លី​ម្នាក់​ឈ្មោះ​ នួន​ រិ​ទ្ធី​ ដែល​មា​នទី​តាំងនៅ​ជិត​ស្ពាន​ព្រែក​ហូរ​ ។​

​គួរ​បញ្ជាក់​ថា​ ពាក់ព័ន្ធ​រណ្ដៅ​ដី​ ក្រសួង​រ៉ែ​ និង​ ថាមពល​ បាន​សម្រេច​អនុញ្ញាតិ​ឲ្យ​ជីក​ត្រឹមតែ​ជម្រៅ​ពី​៣​ទៅ​៥​ ម៉ែត្រ​ប៉ុណ្ណោះ​ ,​ ប៉ុន្តែ​ជា​ទូទៅ​គេ​កត់សម្គាល់​ឃើញ​ថា​ ដោយ​ការ​ធ្វេស​ប្រ​ហេ​ស​របស់​មន្ត្រី​ជំនាញ​ និង​ អំពើ​ពុក​រលួយ​ បាន​បង្ករ​ឲ្យ​មានការ​ជីករណ្ដៅ​ដី​យ៉ាង​អនាធិបតេយ្យ​ ខ្លះ​រហូត​ដល់​២០-៣០​ ម៉ែ​ត្រក៍​មាន​ ដែល​បាន​ក្ដា​យ​ជា​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ និង​ អ្នក​រស់នៅ​ក្បែរៗ​រណ្ដៅ​ដី​នោះ​ ។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​លោក​ ចក់​ គង់​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ ថាមពល​ខេត្តកណ្ដាល​ បាន​ថ្លែង​ ថា​ លោក​ មិន​អាច​ពន្យល់​រឿង​នេះ​តាម​ទូរស័ព្ទ​បាន​ទេ​ ដោយ​ស្នើរ​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ជួប​នៅ​ការិយាល័យ​ ។​ ចំណែក​លោក​ បូ​ ណា​រ៉េ​ត​ អភិបាលស្រុក​កណ្ដាលស្ទឹង​ បាន​ថ្លែង​ថា​ កំពុង​ជាប់រវល់​ ។​

​ចម្លើយ​របស់​លោក​ ចក់​ គង់​ ត្រូវ​គេ​មើលឃើញ​ថា​ មាន​អាថ៌​កំបាំង​អ្វី​ម្យ៉ាង​ ៕​

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print