ល្បែង​ប្រជល់​មាន់​ក្នុង​កាស៊ីណូ​អត់​ច្បាប់​មួយ​ នៅ​ច្រក​កោះ​ស្កូ​ បើក​លេង​យ៉ាង​រលូន

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ កាស៊ីណូ​អត់​ច្បាប់​មួយ​កន្លែង​ ដែល​ស្ថិត​ក្នុងភូមិ​មុខ​ព្រះ​ ឃុំ​កោះ​សំពៅ​ ស្រុក​ពាម​ជ​រ៍​ ខេត្តព្រៃវែង​ បាន​និង​កំពុង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ និង​វៀតណាម​ចូល​លេងល្បែង​ប្រជល់​មាន់​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​អាជ្ញាធរ​ សមត្ថកិច្ច​ណា​ម្នាក់​ចេញ​មុខ​មក​សួរនាំ​ ឬ​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​កោះ​សំពៅ​ បាន​រិះគន់​ថា​ កាស៊ីណូ​ខាងលើ​បាន​និង​កំពុង​ពង្វក់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចូល​លេងល្បែង​ប្រជល់​មាន់​យ៉ាង​ឈ្លក់​វង្វេង​ ហើយ​គេ​ឧស្សាហ៍​ឃើញ​អ្នក​ចូល​ទៅ​លេង​ចាញ់​ នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​គឺ​បង្កជម្លោះ​ក្នុង​គ្រួសារ​ និង​មាន​ពេល​ខ្លះ​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ថែម​ទៀត​ផង​។​

​ប្រភព​ដដែល​បាន​បញ្ចា​ក់​ទៀត​ថា​ បើ​ទោះជា​យ៉ាងនេះ​ក្ដី​ ក៏​រហូត​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​ឃើញ​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ ដែល​ចេញ​មុខ​ចាត់វិធានការ​ទប់ស្កាត់​ ទ​ង្វើ​ដ៏​គឃ្លើន​នឹង​ច្បាប់​របស់​ ម្ចាស់​ទីតាំង​កាស៊ីណូ​នេះ​ទេ​។​

​កាស៊ីណូ​នេះ​ ឈ្មោះ​ កោះ​ស្កូ​កាស៊ីណូ​ក្លិប​ ដែល​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ កាស៊ីណូ​នេះ​គ្មាន​អាជ្ញាប័ណ្ណ​នោះ​ទេ​គឺ​មាន​តែ​ស​.​ជ​.​ណ​ពី​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​ មិន​មានច្បាប់​ចេញពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នោះ​ទេ​ ហើយ​ម្ចាស់​កាស៊ីណូ​ខាងលើ​គឺជា​លោក​ជំទាវ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ ក្រសួងមហាផ្ទៃ​ ។​

​ដោយឡែក​តាម​ប្រភព​ពី​មេការ​កាស៊ីណូ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បញ្ជាក់​ថា​ កាស៊ីណូ​នេះ​ គឺ​មានច្បាប់​ត្រឹមត្រូវ​។​ លើស​ពី​នេះ​ទៀត​ ទីតាំង​នេះ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចូល​លេង​នោះ​ទ​ គឺ​អនុញ្ញាត​ឱ្យ​តែម​ន្ដ្រី​ ឬ​ជន​អ្នកមាន​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ​ទើប​អាច​ចូល​លេង​បាន​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print