ក្រសួងការបរទេសអាមេរិកបានឱ្យ ដឹងថា កូរ៉េខាងជើងដែលជាប្រទេសតែ មួយគត់នៅលើពិភពលោកដែលបាន ចំណាយប្រាក់រហូតដល់ទៅ១/៤នៃប្រាក់ចំណូលរបស់ជាតិទាំងមូលសម្រាប់ពង្រឹង វិស័យយោធា ។
ចំណែកប្រទេសដែលជាសត្រូវរបស់កូរ៉េខាងជើងដូចជាកូរ៉េខាងត្បូងចំណាយតែ២,៥ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋសម្រាប់វិស័យយោធា រីឯអាមេរិក ចំណាយតែ៤,៣ភាគរយ ។ ចំណែកចិន និងរុស្ស៊ីវិញមានតែ២,១និង៣,៧ភាគ រយប៉ុណ្ណោះ។ កូរ៉េខាងជើងមានចំនួន ទាហានច្រើនលំចាប់ទី៤នៅលើពិភព លោកដោយមានទាហានសរុប១,១៧ លាននាក់ ចំណែកកូរ៉េខាងត្បូងវិញមាន តែ៦៧៩.០០០នាក់ប៉ុណ្ណោះ។
ការដែលកូរ៉េខាងជើងបង្កើនប្រាក់ ចំណាយសម្រាប់ទាហានដោយសារតែ ប្រទេសនេះមិនទាន់ទទួលបានសន្ដិភាព ពេញលេញហើយអាមេរិកក៏មិនព្រមចុះសន្ធិសញ្ញាសន្ដិភាពជាមួយកូរ៉េខាងជើងផងដែរ។ទាំងនោះហើយដែលកូរ៉េខាងជើង ចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយមិនដឹងថាពេលណាមួយត្រូវផ្ទុះ សង្គ្រាមសាជាថ្មីនោះឡើយ ។
កន្លងមកនៅក្នុងសារឆ្នាំថ្មីរបស់លោក គីម ជុងអ៊ុន មិនបានលើកឡើងពីកម្ម វិធីបរមាណូនិងកាំជ្រួចមីស៊ីលដូចរាល់ឆ្នាំនោះឡើយ។ ចំណុចទាំងនោះហើយ បានជាសារព័ត៌មានបរទេសផ្សាយថា សកម្មភាពរបស់លោក គីម ជុងអ៊ុន គឺ បង្កើនឥទ្ធិពលនៅក្នុងចិត្ដប្រជាពលរដ្ឋ តែប៉ុណ្ណោះទាំងនោះលោកគីម ជុងអ៊ុន តែងតែគំរាមអាមេរិកនិងកូរ៉េខាងត្បូង។
នៅក្នុងសារឆ្នាំថ្មីលោក គីម ជុងអ៊ុន កន្លងមកបានលើកឡើងពីកម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលរបស់ខ្លួន ប៉ុន្ដែលើក នេះលោកមិនបានលើកឡើងនោះឡើយ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា លោក មិនចង់ប្រឈមមុខជាមួយប្រទេសមហា អំណាចនោះឡើយ ព្រោះអាចធ្វើឱ្យពល រដ្ឋរបស់លោកជួបផលលំបាកកាន់តែ ខ្លាំង ។
លោក គីម ជុងអ៊ុន បញ្ជាក់ថា លោកបន្ដអត់ធ្មត់ដើម្បីឈានដល់កិច្ច ព្រមព្រៀងសន្ដិភាពនៅឧបទ្វីបកូរ៉េ ប៉ុន្ដែ បើអ្នកណាមានបំណងចង់ឈ្លានពាននោះ កូរ៉េខាងជើងមិនលើកលែងឡើយគឺតស៊ូដល់ទីបញ្ចប់ ។
បើទោះបីបែបនេះក្ដីលោក គីម ជុង អ៊ុន បានថ្កោលទោសយ៉ាងខ្លាំងដល់អាមេ រិកនិងកូរ៉េខាងត្បូងជាអ្នកបង្កឱ្យមាន សភាពការណ៍តានតឹងនៅក្នុងតំបន់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី