កូរ៉េ​ខាងជើង​ចំណាយ​ប្រាក់​១/៤​នៃ​ប្រាក់​ចំណូល​របស់​ជាតិ​សម្រាប់​យោធា​

ចែករំលែក៖

​ក្រសួងការបរទេស​អា​មេ​រិ​ក​បានឱ្យ​ ដឹង​ថា​ កូរ៉េ​ខាងជើង​ដែល​ជា​ប្រទេស​តែ​ មួយ​គត់​នៅ​លើ​ពិភពលោក​ដែល​បាន​ ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​១/៤​នៃ​ប្រាក់​ចំណូល​របស់​ជាតិ​ទាំងមូល​សម្រាប់​ពង្រឹង​ វិស័យ​យោធា​ ។​

Kim_Jong_Un_1

​ចំណែក​ប្រទេស​ដែល​ជាស​ត្រូវ​របស់​កូរ៉េ​ខាងជើង​ដូច​ជា​កូរ៉េ​ខាងត្បូង​ចំណាយ​តែ​២,៥​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​រដ្ឋ​សម្រាប់​វិស័យ​យោធា​ រីឯ​អា​មេ​រិ​ក​ ចំណាយ​តែ​៤,៣​ភាគរយ​ ។​ ចំណែក​ចិន​ និង​រុ​ស្ស៊ី​វិញ​មាន​តែ​២,១​និង​៣,៧​ភាគ​ រយ​ប៉ុណ្ណោះ​។​ កូរ៉េ​ខាងជើង​មាន​ចំនួន​ ទាហាន​ច្រើន​លំ​ចាប់​ទី​៤​នៅ​លើ​ពិភព​ លោក​ដោយ​មាន​ទាហាន​សរុប​១,១៧​ លាន​នាក់​ ចំណែក​កូរ៉េ​ខាងត្បូង​វិញ​មាន​ តែ​៦៧៩.០០០​នាក់​ប៉ុណ្ណោះ​។​

​ការ​ដែល​កូរ៉េ​ខាងជើង​បង្កើន​ប្រាក់​ ចំណាយ​សម្រាប់​ទាហាន​ដោយសារ​តែ​ ប្រទេស​នេះ​មិន​ទាន់​ទទួល​បាន​សន្ដិភាព​ ពេញលេញ​ហើយ​អា​មេ​រិ​ក​ក៏​មិន​ព្រម​ចុះ​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​កូរ៉េ​ខាងជើង​ផង​ដែរ​។​ទាំងនោះ​ហើយ​ដែល​កូរ៉េ​ខាងជើង​ ចាំបាច់​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​មិនដឹង​ថា​ពេល​ណាមួយ​ត្រូវ​ផ្ទុះ​ សង្គ្រាម​សា​ជា​ថ្មី​នោះ​ឡើយ​ ។​

​កន្លង​មក​នៅ​ក្នុង​សារ​ឆ្នាំ​ថ្មី​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ មិន​បាន​លើក​ឡើង​ពី​កម្ម​ វិធី​បរមាណូ​និង​កាំជ្រួច​មី​ស៊ី​ល​ដូច​រាល់​ឆ្នាំ​នោះ​ឡើយ​។​ ចំណុច​ទាំងនោះ​ហើយ​ បានជា​សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ សកម្មភាព​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ គឺ​ បង្កើន​ឥទ្ធិពល​នៅ​ក្នុង​ចិត្ដ​ប្រជាពលរដ្ឋ​ តែ​ប៉ុណ្ណោះ​ទាំងនោះ​លោក​គី​ម​ ជុង​អ៊ុ​ន​ តែងតែ​គំរាម​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​។​

​នៅ​ក្នុង​សារ​ឆ្នាំ​ថ្មី​លោក​ គី​ម​ ជុង​អ៊ុ​ន​ កន្លង​មក​បាន​លើក​ឡើង​ពី​កម្មវិធី​បរមាណូ​និង​កាំជ្រួច​មី​ស៊ី​ល​របស់​ខ្លួន​ ប៉ុន្ដែ​លើក​ នេះ​លោក​មិន​បាន​លើក​ឡើង​នោះ​ឡើយ​ ទាំងនោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ លោក​ មិន​ចង់​ប្រឈម​មុខជា​មួយ​ប្រទេស​មហា​ អំណាច​នោះ​ឡើយ​ ព្រោះ​អាច​ធ្វើ​ឱ្យ​ពល​ រដ្ឋ​របស់​លោក​ជួប​ផល​លំបាក​កាន់តែ​ ខ្លាំង​ ។​

​លោក​ គី​ម​ ជុង​អ៊ុ​ន​ បញ្ជាក់​ថា​ លោក​បន្ដ​អត់ធ្មត់​ដើម្បី​ឈាន​ដល់​កិច្ច​ ព្រមព្រៀង​សន្ដិភាព​នៅ​ឧបទ្វីប​កូរ៉េ​ ប៉ុន្ដែ​ បើ​អ្នក​ណា​មាន​បំណង​ចង់​ឈ្លានពាន​នោះ​ កូរ៉េ​ខាងជើង​មិន​លើកលែង​ឡើយ​គឺ​តស៊ូ​ដល់ទី​បញ្ចប់​ ។​

​បើ​ទោះបី​បែប​នេះ​ក្ដី​លោក​ គី​ម​ ជុង​ អ៊ុ​ន​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​អា​មេ​ រិ​ក​និង​កូរ៉េ​ខាងត្បូង​ជា​អ្នក​បង្ក​ឱ្យ​មាន​ សភាពការណ៍​តានតឹង​នៅ​ក្នុង​តំបន់​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print