សម្តេច​ ហ៊ុន​ សែន​ និង​សម្ដេច​ កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ បាន​ ចូលរួម​ក្នុង​ទិវា​រំលឹក​ខួប​ទី​៣៧​នៃ​ទិវា​ជ័យ​ជំនះ​៧​មក​រា​

ចែករំលែក៖

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​៧​មក​រា​ឆ្នាំ​២០១៦​នេះ​ សម្តេច​ហ៊ុន​សែន​ និង​សម្ដេច​ កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ បាន​ចូលរួម​ក្នុង​ទិវា​រំលឹក​ខួប​ទី​៣៧​នៃ​ទិវា​ជ័យ​ជំនះ​ ៧​មក​រា​ ជាមួយ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​រាប់​ពាន់​នាក់​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខ័​ណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ​ ។​

photo_2016-01-07_11-03-45

សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​អ​ង្អ​មិ​ទ្ទិញ​នេះ​ថា​ នេះ​ជា​ការ​រំលឹក​នូវ​ព្រឹត្តិការណ៍​ បាន​ផ្តួលរំលំ​ របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​បាន​រស់​ឡើង​វិញ​ ហើយ​បាន​ស្ថិតស្ថេរ​គង់វង្ស​ និង​រីក​ចម្រើន​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃនេះ​។​ ទោះបីជា​រយៈពេល​ ៣៧​ឆ្នាំ​ បាន​កន្លង​ផុត​ទៅ​ហើយ​ក្តី​ ក៏​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ នៅ​តែ​រស់​រវើក​ជា​និច្ច​ក្នុង​ដូង​ចិត្ត​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ក៏​ដូច​ជា​ មនុស្សជាតិ​ដែល​ស្នេហា​សន្តិភាព​ សេរីភាព​ និង​យុត្តិធម៌​ទាំងអស់​ លើ​ពិភពលោក​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ដល់​ទិវា​ជ័យ​ជំនះ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​គឺ​ក្នុង​ស្មារតី​គោរព​ដឹងគុណ​ ដ៏​ជ្រាលជ្រៅ​បំផុត​ ចំពោះ​វីរ​យុទ្ធ​ជន​ យុទ្ធ​នារី​ អ្នក​ស្នេហា​ជាតិ​ ដ៏​ច្រើន​ឥត​គណនា​ដែល​បាន​ប្រយុទ្ធ​ និង​ពលី​កម្ម​យ៉ាង​អង់អាច​ក្លាហាន​បំផុត​ដើម្បី​រំដោះប្រទេស​កម្ពុជា​ ពី​របប​ប្រល័យពូជសាសន៍​ ។​ យើង​ទាំងអស់​គ្នា​សូម​លំឱនកាយ​គោរព​ដួង​វិ​ញ្ណា​ណ​ក្ខ​ន្ធ​របស់​ប្រជាជន​ ជនរួមជាតិ​យើង​ជាង​បី​លាន​នាក់​ដែល​ត្រូវ​សម្លាប់​យ៉ាង​អយុត្តិធម៌​បំផុត​ ក្រោម​របប​ប្រល័យពូជសាសន៍​ និង​សូម​ឧទ្ទិស​បួងសួង​ សូម​ឲ្យ​ដួង​ព្រលឹង​របស់​លោក​អ្នក​ទាំ​នោះ​បាន​ទៅ​កាន់​សុគតិភព​ជា​រៀង​រហូត​។​

​សម្តេច​បាន​បន្ថែម​ថា​ ប្រជាជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ កំពុង​រស់នៅ​ប្រកបដោយ​សុទិដ្ឋិនិយម​ជាមួយ​ក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ចំពោះ​សមិទ្ធផល​ ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​ក្រោយ​ថ្ងៃ​រំដោះ​ ៧​ មក​រា​។​ ខឿន​ឯករាជ្យ​អធិបតេយ្យ​ បូរណភាព​ទឹកដី​ និង​សន្តិភាព​ ត្រូវ​បានការ​ពារ​មោះមុត​ស្ថិរភាព​នយោបាយ​ សន្តិសុខ​ និង​សណ្តាប់ធ្នាប់​សង្គម​មាន​ភាពល្អ​ប្រសើរ​ ទោះបីជា​មានការ​រំខាន​ពី​សកម្មភាព​នយោបាយ​ខ្លះ​ក្តី​។​

​ក្នុង​នាម​ជា​ ប្រធាន​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​អោយ​មានការ​ រីក​ចម្រើន​ជា​បន្តបន្ទាប់​ទៀត​ ស្រប​ទៅ​តាម​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស​ រាជរដ្ឋាភិបាល​ ជា​ពិសេស​បន្ត​កំណែទម្រង់​គ្រប់​វិស័យ​ដែល​បាន​កំណត់​ក្នុង​ យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ ដោយ​តាំងចិត្ត​ខ្ពស់​ និង​ខ្លាំង​ខ្លា​ ដើម្បី​លើកកំពស់​ និង​អភិបាលកិច្ច​ល្អ​របស់​ស្ថាប័ន​ និង​គ្រប់​ផ្នែក​ ព្រមទាំង​ផ្ដល់​សេវា​សាធារណៈ​គ្រប់​ប្រភេទ​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព​ តម្លាភាព​ និង​គុណភាព​ សំរាប់​ការ​រស់នៅ​របស់​ប្រជាជន​ ។​

​នា​ចុងបញ្ចប់​ សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ និង​សម្ដេច​ កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ក៏​បាន​អញ្ជើញ​ទទួល​កន្ត្រក​ផ្កា​អបអរសាទ​ ពី​បណ្ដា​ស្ថាប័ន​ផ្សេងៗ​និង​ ពី​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ ព្រមទាំង​បាន​ធ្វើ​ពី​ធី​ព្រ​លែង​ព្រាប​សន្តិភាព​ និង​បង្ហោះ​ប៉ោង​ប៉ោង​ ក្នុង​បរិយាកាស​រីករាយ​ក្រៃ​លែង​ ៕​

photo_2016-01-07_11-03-22

photo_2016-01-07_11-04-23

photo_2016-01-07_11-04-10

photo_2016-01-07_11-03-55

...

photo_2016-01-07_11-04-33

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print