ប្រទេសថៃ៖ ការបាញ់ប្រហារយ៉ាងរន្ធត់នៅប្រទេសថៃ អ្នកស្លាប់និងរបួសរាប់សិបនាក់។ កងកម្លាំងទាហានថៃបានរំដោះពលរដ្ឋរាប់រយនាក់ចេញពី មជ្ឈមណ្ឌលផ្សារទំនើបTerminal 21 ហើយបន្តស្វែងរកចាប់ខ្លួនជនដៃដល់ដែលបានចាប់មនុស្សជាច្រើនធ្វើចំណាប់ខ្មាំង ហើយបានបាញ់សម្លាង់មនុស្សរាប់សិបនាក់។
ហេតុការបាញ់ប្រហារកើតឡើងនៅយប់ថ្ងៃទី៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលផ្សារទំនើបTerminal 21 ស្ថិតនៅខេត្ត Nakhon Ratchasima ។ ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះថា Jakrapanth Thomma ។
មកដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៩ខែកុម្ភៈកម្លាំងសន្តិសុខបានរំដោះចំណាប់ខ្មាំងទាំងស្រុង ចេញពីខ្មាន់កាំភ្លើងដែលសម្លាប់មនុស្សដល់ទៅ២១នាក់ កាលពីយប់ថ្ងៃទី៨ខែកុម្ភៈ។ ប៉ុន្តែជនដៃដល់ជាខ្មាន់កាំភ្លើងត្រូវបានគេស្គាល់អត្តសញ្ញាណថាជាពលបាលកងទ័ព ឈ្មោះJakrapanth Thomma អាយុ៣២ ឆ្នាំ ឈរជើងនៅមូលដ្ឋាន ស៊ូរ៉ាតប្រាមថាក់ ។
ប៉ូលិសថៃបានប្រកាសឲ្យដឹងថា៖ ជនដៃដល់ បានសម្លាប់មេបញ្ជាការរបស់ខ្លួន ដើម្បីយកអាវុធ ចេញពីទីតាំងយោធា ទៅវាយប្រហារនៅក្នុងផ្សារទំនើប ។សារព័ត៌មានRT បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក KongCheep Tantrawanit បានបញ្ជាក់ថា៖ ជនដៃដល់បានធ្វើសកម្មភាពដូចជាមនុស្សឆ្កួត។ការបាញ់ប្រហារខាងលើបណ្តាលឲ្យមនុស្ស ២១នាក់ស្លាប់ និង៣១នាក់រងរបួស អាចជាកំហឹងរឿងដីធ្លី៕
ដោយ៖ សុខ ខេមរា