News Update ៖ ខ្មាន់កាំភ្លើងឈ្មោះJakraphanth Thomma ត្រូវបានសមត្ថកិច្ចថៃ បាញ់សំលាប់ហើយ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់មនុស្ស២៥នាក់ និងរបួសជាង៣០នាក់

ចែករំលែក៖

ប្រទេសថៃ៖ ទីបំផុត.! ខ្មាន់កាំភ្លើងជាទាហានឈ្មោះ Jakraphanth Thomma ត្រូវបានសមត្ថកិច្ចថៃ បាញ់សំលាប់ហើយនៅព្រឹកថ្ងៃអាទិត្យនេះ។ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់មនុស្ស២៥ននាក់ និងរបួសជាង៣០នាក់ ។

សារព័ត៌មានថៃបានអោយដឹងថា៖ ជនដៃដល់ជាទាហានថៃម្នាក់ ដែលបាញ់សម្លាប់មនុស្ស ២៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ! ដើម្បីរារាំង និងបញ្ចៀសការរាលដាលសោកនាដកម្ម កំហឹងបាញ់បន្តបណ្តាលមនុស្សស្លាប់ និងរបួសកើនឡើង បង្កអសន្តិសុខ។
ប្រភពបាននបន្តថា៖ ទាហានថៃម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស២៥នាក់ ត្រូវបានកងកម្លាំងសន្តិសុខថៃ បាញ់សម្លាប់ហើយ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Nakhon Ratchasima (Korat) នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមប៉ូលិសថៃ ដកស្រង់ការផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។
ការបាញ់សម្លាប់ទាហានជាខ្មាន់កាំភ្លើងខាងលើ ធ្វើឡើង បន្ទាប់ពី មានហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak។ ក្រោយមកទៀត រូបគេបានលួចយកកាំភ្លើងម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅ រកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបានបើកការបាញ់ប្រហារលើហ្វូងមនុស្សដោយ បណ្ដាលឱ្យមានអ្នកស្លាប់២៥នាក់ និង៣១នាក់ទៀតរងរបួស។ អាជ្ញាធរថៃជឿថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារមានមនុស្ស ជាច្រើន នាក់រងរបួសធ្ងន់ផងដែរ។
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះ នៅឡើយទេ តែខ្មាន់កាំភ្លើង បាន បង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់…ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? …រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»។
នេះជាសោកនាដកម្មដ៏គួររន្ធត់ កាលបើឃើញមនុស្សប្រុសស្រី ក្មេងចាស់ ស្លាប់យ៉ាងរណូករណែលលើទីសាធារណៈ ផ្សារ តាមផ្លូវ ក្នុងបន្ទាយទាហាន និងក្នុងរថយន្តជាដើម៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print