Update ៖ ដល់ម៉ោង៨និង៣០នាទីព្រឹកនេញ ចំនួនអ្នកស្លាប់កើនដល់២១នាក់ របួស៣១នាក់ ហើយកម្លាំងសន្តិសុខបានរំដោះចំណាប់ខ្មាំងទាំងស្រុង ចេញពីខ្មាន់កាំភ្លើង

ចែករំលែក៖

ប្រទេសថៃ៖ ការបាញ់ប្រហារយ៉ាងរន្ធត់នៅប្រទេសថៃ អ្នកស្លាប់និងរបួសរាប់សិបនាក់។ កងកម្លាំងទាហានថៃបានរំដោះពលរដ្ឋរាប់រយនាក់ចេញពី មជ្ឈមណ្ឌលផ្សារទំនើបTerminal 21 ហើយបន្តស្វែងរកចាប់ខ្លួនជនដៃដល់​ដែលបានចាប់មនុស្សជាច្រើនធ្វើចំណាប់ខ្មាំង ហើយបានបាញ់សម្លាង់មនុស្សរាប់សិបនាក់។
ហេតុការបាញ់ប្រហារកើតឡើងនៅយប់ថ្ងៃទី​៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលផ្សារទំនើប​Terminal 21 ស្ថិតនៅខេត្ត Nakhon Ratchasima ។ ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះថា Jakrapanth Thomma ។
មកដល់ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៩ខែកុម្ភៈកម្លាំងសន្តិសុខបានរំដោះចំណាប់ខ្មាំងទាំងស្រុង ចេញពីខ្មាន់កាំភ្លើង​ដែលសម្លាប់មនុស្សដល់ទៅ​២១នាក់ កាលពីយប់ថ្ងៃទី៨ខែកុម្ភៈ។ ប៉ុន្តែជនដៃដល់ជាខ្មាន់កាំភ្លើងត្រូវបានគេស្គាល់អត្តសញ្ញាណថាជាពលបាលកងទ័ព ឈ្មោះJakrapanth Thomma អាយុ៣២ ឆ្នាំ ឈរជើងនៅមូលដ្ឋាន ស៊ូរ៉ាតប្រាមថាក់ ។
ប៉ូលិសថៃបានប្រកាសឲ្យដឹងថា៖ ជនដៃដល់ បានសម្លាប់មេបញ្ជាការរបស់ខ្លួន​ ដើម្បីយកអាវុធ ចេញពីទីតាំងយោធា ទៅវាយប្រហារនៅក្នុងផ្សារទំនើប ។​សារព័ត៌មាន​RT ​បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក KongCheep Tantrawanit ​បានបញ្ជាក់ថា៖ ជនដៃដល់​បានធ្វើសកម្មភាពដូចជាមនុស្សឆ្កួត។ការបាញ់ប្រហារខាងលើបណ្តាលឲ្យមនុស្ស ២១នាក់ស្លាប់ និង​៣១នាក់រងរបួស អាចជាកំហឹងរឿងដីធ្លី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print