លទ្ធផលចេញមកហេីយគឺថា EBA រក្សាបាន៨០%នៃទំនិញទាំងឡាយ​ដែលត្រូវបន្តនាំទៅសហគមន៍អឺរ៉ុប..ជ័យោ សម្តេចតេជោ ហ៊ុន សែន 🇰🇭

ចែករំលែក៖

ភ្នំពេញ៖ មានប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌប្រទេស ពិតជាសូមអរគុណសហគមន៍អឺរ៉ុបន នឹងសូមអបអរសាទររាជរដ្ឋាភិបាលដែល​លទ្ធផលចេញមកហេីយគឺថា EBA រក្សាបាន៨០%នៃទំនិញទាំងឡាយ​ដែលត្រូវបន្តនាំទៅសហគមន៍អឺរ៉ុប ហេីយនឹងត្រូវកាត់បន្ថយតែ២០%ប៉ុណ្ណោះ​ នៅរយះពេល៦ខែបន្ទាប់ពីថ្ងៃនេះ​ (១២​ កុម្ភះ​ ឆ្នាំ២០២០)​។ និយាយរួមវិញ្ញាសារលំហាត់EBAនេះ​ បានគំរាមកំហែងកាត់ពីកម្ពុជាជាង២ឆ្នាំមកហេីយ​។ ដូចនេះការរក្សាទុក៨០%នេះ​ ជាការយោគយល់និងទទួលស្គាល់ការពិតនៅកម្ពុជាបាន៨០%​ ។ រីឯ២០%ដែលត្រូវកាត់៦ខែទៀត​ ដោយបានភ្ជាប់ ជាមួយខ្លឹមសារចុងក្រោយថាអាចពិចារណាឱ្យមកវិញទៀតផង​ ប្រសិនជាមានការរីកចំរេីន….។ ដូចនេះ២០%នេះក៏មិនទាន់ខ័ណ្ឌចប់ដែរ​ គឺថាបន្តសហការវាយតំលៃនិងសហការគ្នាបន្តទៀត​…..! អាចថាអត់បាត់បង់អ្វីទាំងអស់ក៏អាចថាបានដែរ!

ម្យ៉ាងទៀត​ ការកាត់បន្ថយ២០%​ ក៏ជាវិញ្ញាសាសាកល្បងពង្រឹងសមត្ថភាពខ្លួនជាបណ្តេីរ​ៗ ក្នុងការបាត់បង់EBA ទាំងស្រុងនៅពេលវេ់លាកម្ពុជាមានបានមកដល់ដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print