ឋានៈដល់ប្រធានការិយាល័យអប់រំស្រុកឈូក បើកឡានបុកមនុស្សស្លាប់ និងរបួសធ្ងន់ ហ៊ានហាមាត់ប្រមាថជីវិតជនរងគ្រោះ(ខ្មោច១បង់តែ៣លានរៀនគឺគ្រប់គ្រាន់

ចែករំលែក៖

ខេត្តកំពត៖ បើសិនអ្នកចេះដឹង មានតួនាទី មានលទ្ធភាពបានប្រើនូវសំដីអសីលធម៍មកលើជនរងគ្រោះដោយការប្រមាថអាយុជីវិត ដោយមិនដឹងប្រែត នរក នោះ គឺ ជាទង្វើមួយដែលសង្គមស្អប់ខ្ពើមបំផុត។ កន្លងទៅនេះ ព័ត៍មានមួយត្រូវបានគេផ្សព្វផ្សាយ ចែករំលែកពីភាពអសីលធម៍ លោកប្រធានការិយាល័យអប់រំស្រុកឈូក បើករថយន្តបុកមនុស្សស្លាប់ រួចបោះសម្តីថា ខ្មោច១បង់តែ៣លានរៀល គ្រប់គ្រាន់..។
ព័ត៌មាននោះបានបញ្ជាក់ថា៖ ប្រធានការិយាល័យអប់រំស្រុកឈូកម្នាក់ បានបើករថយន្តបោះពួយយ៉ាងលឿន ដូចហោះ ទៅបុកប្តីប្រពន្ធ២នាក់កំពុងតែបើកម៉ូតូឌុបគ្នា បណ្តាលឲ្យស្ត្រីប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម និងបុរសជាប្តីរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួន មិនព្រមចូលខ្លួនមកដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះទៅតាមនីតិវិធីច្បាប់ឡើយ ហើយថែមទាំងមានចរិកថ្លើមធំអសីលធម៍ បានបោះសម្តីប្រមាថមើលងាយជនរងគ្រោះថា បើករថយន្តបុកជនរងគ្រោះស្លាប់បង់តែ៣លានរៀល គឺជាការគ្រប់គ្រាន់ហើយ ។

ជនរងគ្រោះដែលត្រូវប្រធានការិយាល័យអប់រំស្រុកឈូកបើករថយន្ត មានឈ្មោះប៉ាង សាមឿន ហៅយាយអ៊ិត ត្រូវជាប្រពន្ធ និងអ្នករងរបួសមាន ឈ្មោះ កែប មុំ ត្រូវជាប្តីរងរបួសធ្ងន់កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
កូនរបស់ជនរងគ្រោះ បានរៀបរាប់ទាំងឈឺចាប់ឲ្យដឹងថា៖ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ នៅចំណុចភូមិខ្នាញរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត មានរថយន្ត១គ្រឿងម៉ាកហាយឡែនដឺរ ពាក់ស្លាកលេខ ភ្នំពេញ 2X-4536 បើកបរដោយឈ្មោះ ចេង ប្រាង មានតួនាទីប្រធានការិយាល័យអប់រំស្រុកឈូក ក្នុងល្បឿនយ៉ាងលឿន ហើយបានទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កំពត 1N-4326 ដែលកំពុងឈប់នៅស្ងៀម។

ប្រភពបន្តថា៖ ក្រោយកើតហេតុ ជនបើកបររថយន្តបង្ក បានរត់គេចខ្លួន ដោយមានឈ្មោះ ហ៊ុន ស៊ីណារ៉េត ហៅខាក នាយកសាលាអនុវិទ្យាល័យក្រាំងស្នាយ ជាអ្នកដឹកជនបង្ករត់គេចខ្លួន មិនព្រមចូលខ្លួនមកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះឡើយ ។ សមត្ថកិច្ចមិនទាន់ធ្វើការចាប់ខ្លួនជនបង្ក នាំមកចាត់តាមផ្លូវដែរ ខណៈពួកគាត់បានដាក់ពាក្យបណ្តឹងទៅអធិការនគរបាលស្រុកឈូក អស់រយៈពេល២អាទិត្យមកហើយ ។
កូនប្រុសជនរងគ្រោះបន្តទាំងឈឺចាប់ថា មកដល់ពេលនេះ ជនបង្កនៅតែមានសេរីភាពដើរហើរបានតាមចិត្តចង់ ហើយថែមទាំងមានថ្លើមធំ ហ៊ានបោះសម្តីប្រមាថមើលងាយជីវិតម្តាយគាត់ (ស្រ្តីរងគ្រោះ) ថាបុកអោយស្លាប់ គឺបង់តែ៣លានរៀល គឺគ្រប់គ្រាន់ហើយ ធ្វើឲ្យពួកគាត់មានការឈឺចាប់ជាខ្លាំង ។ ជាមួយគ្នានេះ ពួកគាត់ជាកូនរបស់ស្ត្រី សូមអំពាវនាវដល់ស្នងការនគរបាលខេត្តកំពត ក៏ដូចជា នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារពួកគាត់ផង។

ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ អង្គភាព «នគរដ្រេងហ្គន» មិនអាចទាក់ទងលោកចេង ប្រាង មានតួនាទីប្រធានការិយាល័យអប់រំស្រុកឈូក សុំការបកស្រាយបានទេ ដោយគ្មានលេខទូរស័ព្ទ តែយ៉ាងណា គេរងចាំមើល តើខាងមន្ត្រីនគរបាលយុត្តិធម៍នគរបាលស្រុក មានវិធានការបែបណាដើម្បីផ្តល់ភាពយុត្តិធម៍អោយគ្រួសារជនរងគ្រោះ ខណៈជនបង្កមានអត្តសញ្ញាណច្បាស់លាស់ហើយនោះ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print