ភ្នំពេញ៖ មានប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌប្រទេស ពិតជាសូមអរគុណសហគមន៍អឺរ៉ុបន នឹងសូមអបអរសាទររាជរដ្ឋាភិបាលដែលលទ្ធផលចេញមកហេីយគឺថា EBA រក្សាបាន៨០%នៃទំនិញទាំងឡាយដែលត្រូវបន្តនាំទៅសហគមន៍អឺរ៉ុប ហេីយនឹងត្រូវកាត់បន្ថយតែ២០%ប៉ុណ្ណោះ នៅរយះពេល៦ខែបន្ទាប់ពីថ្ងៃនេះ (១២ កុម្ភះ ឆ្នាំ២០២០)។ និយាយរួមវិញ្ញាសារលំហាត់EBAនេះ បានគំរាមកំហែងកាត់ពីកម្ពុជាជាង២ឆ្នាំមកហេីយ។ ដូចនេះការរក្សាទុក៨០%នេះ ជាការយោគយល់និងទទួលស្គាល់ការពិតនៅកម្ពុជាបាន៨០% ។ រីឯ២០%ដែលត្រូវកាត់៦ខែទៀត ដោយបានភ្ជាប់ ជាមួយខ្លឹមសារចុងក្រោយថាអាចពិចារណាឱ្យមកវិញទៀតផង ប្រសិនជាមានការរីកចំរេីន….។ ដូចនេះ២០%នេះក៏មិនទាន់ខ័ណ្ឌចប់ដែរ គឺថាបន្តសហការវាយតំលៃនិងសហការគ្នាបន្តទៀត…..! អាចថាអត់បាត់បង់អ្វីទាំងអស់ក៏អាចថាបានដែរ!
ម្យ៉ាងទៀត ការកាត់បន្ថយ២០% ក៏ជាវិញ្ញាសាសាកល្បងពង្រឹងសមត្ថភាពខ្លួនជាបណ្តេីរៗ ក្នុងការបាត់បង់EBA ទាំងស្រុងនៅពេលវេ់លាកម្ពុជាមានបានមកដល់ដែរ៕
ដោយ៖ សុខ ខេមរា