https://www.youtube.com/watch?v=Z7ACgGy8mac
សារព័ត៌មានស៊ីនហួបានផ្សាយថា សង្គ្រាមប្រឆាំងវីរុសកូរ៉ូណា គឺជាការសាកល្បងយ៉ាងធំសម្រាប់សមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ។ ជាមួយគ្នានេះទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកសុខាភិបាលចិនបានព្យាករណ៍ថា វីសុស Covid-19 (nCoV) អាចនឹងបញ្ចប់ទៅនៅមុន ខែមេសា ឆ្នាំ២០២០។
ទីប្រឹក្សា សុខភិបាលរបស់រដ្ឋាភិបាលចិន បានប្រកាសថា វីរុស Covid-19 (nCoV) គ្រប់គ្រងបានទាំងស្រុងនៅពេលខាងមុខ។ ពេលនេះ ការឆ្លងរាលដាលមានសញ្ញាថយចុះ ដោយ ក្នុងមួយថ្ងៃមានអ្នកឆ្លងតែជាង២ពាន់នាក់ប៉ុណ្ណោះ គឺតិចជាង កាលពីដើមខែដែលមានអ្នកឆ្លងដល់ទៅ ជិត៣ពាននាក់ក្នុងមួយថ្ងៃ ។
ប៉ុន្តែ អង្គការ សុខភាពពិភពលោកបានប្រកាសថា វិរុស Covid-19 (nCoV)មានសភាពគ្រោះថ្នាក់ជាងក្រុមភេរវកម្មទៅទៀត។ ថ្នាក់ដឹកនាំនៅលើពិភពលោកត្រូវតែចាត់ទុក Covid-19 (nCoV)ជាសត្រូវទីមួយរបស់ខ្លួន មិនត្រុវធ្វេសប្រហេសនោះឡើយ។
នៅពេលនេះ ជំងឺ COVID-19 នៅប្រទេសចិន និងរាលដាលប្រទេសចំនួន២៨នោះ មកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្លាប់មនុស្សកើនឡើង ១ ៣៥៧នាក់, ឆ្លង ៦០០១៧នាក់ ។ ប៉ុន្តែ អ្នកចំងឺ ៥៦១១នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នេះបើតាមការផ្សាយរបស់ប្រភព wikipedia កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
ទាក់ទងនឹងជំងឺឆ្លងសម្លាប់មនុស្សយ៉ាងឆាប់រហ័សបំផុតមួយនេះ, អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់កាលពីពេលថ្មីនេះថា នៅមិនទាន់រកឃើញថ្នាំព្យាបាលច្បាស់លាស់ ឬវាក់សាំងចាក់សម្រាប់ការពារនៅឡើយទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្លួនមានសុទ្ធិនិយមថា ជំងឺនេះអាចនឹងមានថ្នាំការពារបាន ដោយប្រើរយៈពេលប្រហែល១៨ខែទៀត ។
នៅក្នុងប្រទេសចិនតែមួយ អ្នកជំងឺបានកើនឡើង ៥៩ ៤៩៣នាក់, បាត់បង់ជីវិត ១ ៣៥៥នាក់ ។ ប៉ុន្តែ អ្នកជំងឺ ៥៥៤៦នាក់បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។
ប្រទេសជាច្រើនប្រហែល២៧ទៀត មានអ្នកឆ្លងជំងឺCOVID-19នេះដែរ ដោយមានចំនួនតិច និងច្រើន ។ ប្រទេសខ្លះ មានអ្នកជំងឺធូរស្បើយចាកចេញពីមន្ទីរពេទ្យ, ចំណែកអ្នកជំងឺប្រទេសខ្លះទៀត បានស្លាប់។ ជាក់ស្តែងដូចអ្នកជំងឺនៅហុងកុងម្នាក់ និងនៅហ្វីលីពីនម្នាក់បានស្លាប់ផងដែរ ។
គួររំលឹកថា អង្គការសុខភាពពិភពលោកបានដាក់ឈ្មោះបណ្តោះអាសន្នជំងឺកូរ៉ូណាថ្មីនេះថា 2019-nCoV ។ ប៉ុន្តែថ្មីៗនេះបានដាក់ឈ្មោះផ្លូវការហៅថា COVID-19 វិញ ៕