សង្គ្រាមប្រឆាំងវីរុសCovid-19 ជាការសាកល្បងសមត្ថភាពគ្រប់គ្រងរបស់រដ្ឋាភិបាលចិន

ចែករំលែក៖

https://www.youtube.com/watch?v=Z7ACgGy8mac

សារព័ត៌មានស៊ីនហួបានផ្សាយថា​​ សង្គ្រាមប្រឆាំងវីរុស​កូរ៉ូណា គឺជាការសាកល្បងយ៉ាងធំសម្រាប់សមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង​​​ ។ ជាមួយគ្នានេះ​ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកសុខាភិបាលចិនបានព្យាករណ៍ថា​ វីសុស Covid-19 (nCoV) អាចនឹងបញ្ចប់ទៅនៅមុន​ ខែមេសា ឆ្នាំ​២០២០​។

ទីប្រឹក្សា សុខភិបាលរបស់រដ្ឋាភិបាលចិន បានប្រកាសថា​ វីរុស Covid-19 (nCoV) គ្រប់គ្រងបានទាំងស្រុងនៅពេលខាងមុខ​។ ពេលនេះ ការឆ្លងរាលដាលមានសញ្ញាថយចុះ​ ដោយ ក្នុងមួយថ្ងៃមានអ្នកឆ្លងតែជាង​២ពាន់នាក់ប៉ុណ្ណោះ  គឺតិចជាង កាលពីដើមខែដែលមានអ្នកឆ្លងដល់ទៅ ជិត​៣ពាននាក់ក្នុងមួយថ្ងៃ ។

ប៉ុន្តែ អង្គការ សុខភាពពិភពលោក​​បានប្រកាសថា វិរុស Covid-19 (nCoV)​មានសភាពគ្រោះថ្នាក់ជាង​ក្រុមភេរវកម្ម​ទៅទៀត​។ ថ្នាក់ដឹកនាំនៅលើពិភពលោកត្រូវតែចាត់ទុក Covid-19 (nCoV)ជាសត្រូវទីមួយរបស់ខ្លួន​ មិនត្រុវធ្វេសប្រហេសនោះឡើយ។

នៅពេលនេះ ជំងឺ COVID-19 នៅប្រទេសចិន និងរាលដាលប្រទេសចំនួន​២៨នោះ មកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្លាប់មនុស្សកើនឡើង ១ ៣៥៧​នាក់, ឆ្លង ៦០០១៧នាក់ ។ ប៉ុន្តែ អ្នកចំងឺ ៥៦១១នាក់ បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នេះបើតាមការផ្សាយរបស់ប្រភព wikipedia កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ ​

ទាក់ទង​នឹងជំងឺ​ឆ្លងសម្លាប់​មនុស្ស​យ៉ាងឆាប់រហ័ស​បំផុត​មួយនេះ, អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់កាលពីពេលថ្មីនេះថា នៅមិនទាន់រកឃើញថ្នាំព្យាបាលច្បាស់លាស់ ឬវាក់សាំង​ចាក់សម្រាប់ការពារនៅឡើយទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្លួនមានសុទ្ធិនិយមថា ជំងឺ​នេះ​អាចនឹង​មានថ្នាំការពារ​បាន ដោយប្រើរយៈពេល​ប្រហែល​១៨​ខែទៀត ។

នៅក្នុងប្រទេសចិនតែមួយ អ្នកជំងឺ​បានកើនឡើង ៥៩ ៤៩៣នាក់, បាត់បង់ជីវិត ១ ៣៥៥នាក់ ។ ប៉ុន្តែ អ្នកជំងឺ ៥៥៤៦នាក់​បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ 

ប្រទេសជាច្រើន​ប្រហែល​២៧ទៀត មានអ្នកឆ្លងជំងឺ​COVID-19នេះដែរ ដោយមានចំនួន​តិច​ និងច្រើន​ ។ ប្រទេសខ្លះ​ មានអ្នកជំងឺ​ធូរស្បើយ​ចាកចេញពីមន្ទីរពេទ្យ, ចំណែកអ្នកជំងឺប្រទេសខ្លះទៀត បានស្លាប់។ ជាក់ស្តែង​ដូចអ្នកជំងឺ​នៅហុងកុងម្នាក់ និងនៅហ្វីលីពីនម្នាក់​បានស្លាប់​ផងដែរ ។

គួររំលឹកថា អង្គការសុខភាពពិភពលោក​បាន​ដាក់ឈ្មោះបណ្តោះអាសន្ន​ជំងឺកូរ៉ូណាថ្មីនេះថា 2019-nCoV ។ ប៉ុន្តែ​ថ្មីៗនេះបានដាក់ឈ្មោះ​ផ្លូវការ​ហៅថា COVID-19 វិញ ៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print