ខេត្តព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរសារបង្ហោះនៅលេីហ្វេសប៊ុកនៅមុននេះថា សម្ដេចនឹងទៅស្វាគមន៍ក្រុមអ្នកទេស ចរនៅខេត្តព្រះសីហនុ នៅព្រឹកស្អែកថ្ងៃ១៤ ខែកុម្ភះ ឆ្នាំ២០២០នេះ ក្នុងនាមម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ ។
សម្ដេចតេជោ ហ៊ុន សែន សរសេរបញ្ជាក់បែបនេះ ដោយហេតុថា កម្ពុជាមានសន្តិភាពទើបសម្តេចហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឱ្យមកចូលចតនៅកំពង់ផែរក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយះពេល១៣ថ្ងៃមកហើយឱ្យបានត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។
សម្ដេចបានអរគុណអង្គការសុខភាពពិភពលោកនិងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាហេីយបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។
ផ្តេីមចេញពីសមាណចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាបែបនេះ ទេីបខ្មែរយេីង មានពាក្យមួយឃ្លាថា «ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក» ៕ ដោយ ៖ជាយក្រុង