ឃើញកម្ពុជាធ្វើបានជោគជ័យ ​ថៃឯណេះធ្វើតាមដោយអនុញ្ញាតឲ្យនាវាពីរគ្រឿងដឹកមនុស្សជាង៤,០០០នាក់ ចូលចតនៅកំពង់ផែកោះភូកេត 

ចែករំលែក៖

ថៃជាប្រទេសចុងក្រោយ ក្នុងចំណោមប្រទេស​កោះ​ទាំង៦​​ដែលបានបដិសេធនាវាទេសចរណ៍​ WESTERDAM​ចូលចតដោយខ្លាចឆ្លង Covid-19 ។ ប៉ុន្តែកម្ពុជាបានអនុញ្ញាតឲ្យចូលចតនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំនឹងថ្ងៃបុណ្យនៃក្តីស្រឡាញ់ផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ ក្នុងនាមជាម្ចាស់ផ្ទះដែលមានស្មារតីទទួលខុសត្រូវខ្ពស់។

សហគមន៍អន្តរជាតិ បានអបអរសាទរដល់ទង្វើយ៉ាងល្អបំផុត របស់កម្ពុជា​ ។ នៅ ពេលនោះ តំណាងរាស្ត្រថៃមួយចំនួន​បានថ្កោលទោសដល់រដ្ឋាភិបាល ដែលមិនអនុញ្ញាតិ ឲ្យនាវាខាងលើ ចូលចត ធ្វើឲ្យប្រិយភាពថៃធ្លាក់ចុះខ្លាំង ក្នុងក្រសែភ្នែកអ្នកទេសចរណ៍។

ទោះបីថៃខំស្តាកិត្តិយសក៏ហួសពេលហើយដែរ​ ។​សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្សាយថា ពេលនេះថៃបាន​អនុញ្ញាតិឲ្យនាវាដឹកអ្នកទេសចរណ៍ពីរគ្រឿងមានមនុស្សសរុបជាង ៤,០០០នាក់ចូលចតនៅកំពង់ផែកោះ ភូកេត (Phuket) ស្ថិតនៅភាគខាងត្បូងប្រទេសន្ទាប់ពីក្រុមមន្ត្រីសុខាភិបាលអះអាង​ថា គ្មានមនុស្សណាម្នាក់ផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ឬកូរ៉ូណាថ្មីឡើយ។ 

កប៉ាល់ ស៊ីប៊ន អូវេសិន (Seabourn Ovation) ដោតទង់ជាតិប្រទេសប៉ាហាម៉ាស់ (Bahamas) ដែលដឹកអ្នកដំណើរ ៤៩៥នាក់ និងបុគ្គលិក ៤៧០នាក់ធ្វើដំណើរចេញពីកោះ ឡាំងកាវី (Langkawi) ប្រទេសម៉ាឡេស៊ីបានចូលចតនៅឯកំពង់ផែ Phuket របស់ថៃ។ អ្នកដំណើរនៅលើកប៉ាល់ភាគច្រើនជាពលរដ្ឋអឺរ៉ុប ត្រូវបានត្រួតពិនិត្យសុខភាព ដោយក្រុមមន្ត្រីសុខាភិបាលថៃមុននឹងអនុញ្ញាតឱ្យចូលចត ហើយកប៉ាល់ Seabourn Ovation នឹងបន្តចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនាប៉ុន្មានថ្ងៃទៀត។

ចំណែកឯកប៉ាល់មួយគ្រឿងទៀត ក្វាន់ថុម អូហ្វ ដឺ ស៊ី (Quantum of the Seas) ដែលមានផ្ទុកអ្នកដំណើរ និងនាវិកសរុប ៣,១០០នាក់បានចូលចតនៅកំពង់ផែ Phuket ដោយមិនមាននរណាម្នាក់ត្រូវបានគេរកឃើញថា ឆ្លងវីរុសកូរ៉ូណានោះទេ ហើយបន្ទាប់​មកទៀត កប៉ាល់នេះក៏នឹងបន្តដំណើរទៅប្រទេសសិង្ហបុរីដូចគ្នាដែរ។

ប៉ុន្តែទន្ទឹមគ្នា ការអនុញ្ញាតរបស់ថៃឱ្យកប៉ាល់ទាំងពីរចូលចតបានបង្កឱ្យមានការរិះ​គន់ជាច្រើន នៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមថា «ជាការអនុវត្ត​ស្ដង់ដាពីរ» បន្ទាប់ពីទីក្រុងបាងកកបានបដិសេធកប៉ាល់ វែស្ទឺរដាម (Westerdam) មិនឲ្យចូលចតនៅកំពង់ផែរបស់ខ្លួន ដោយសារតែព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណា។ នេះបើតាមការបញ្ជាក់ក្នុងសារព័ត៌មានថៃ Bangkok Post។

កាលពីប៉ុន្មានថ្ងៃមុននេះសារព័ត៌មានថៃ Thai PBS World បានដកស្រង់សារ បង្ហោះដោយគ្រូបង្រៀនផ្នែកសេដ្ឋកិច្ចមួយរូបឈ្មោះ ភីធី ស្រីសាអេងណាម (Piti Srisaengnam)​ ប្រចាំនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ដ៏ល្បីល្បាញរបស់ប្រទេសថៃ ដែលបានលើកឡើងថា ថៃបានបោះបង់ចោលឱកាសល្អបំផុត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនជាប្រទេសមានមនុស្សធម៌។

លោក Piti Srisaengnam បានពន្យល់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឲ្យនាវាទេសចរណ៍ (Westerdam) ចូលចតនៅកំពង់ផែឡេមឆាបាង (Laem Chabang) ក្នុងខេត្តឈុនបុរី (Chon Buri) នោះគឺជាទង្វើ «សាហាវនិងអមនុស្សធម៌»៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print