ភ្នំពេញ៖ ស្រ្តីម្នាក់ ជាកម្មករសំណង់របស់ក្រុមហ៊ុនបុរី”ជីប ម៉ុងលែន” បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលគេសង្ស័យថាធ្លាប់ពីលើសំណង់កំពុងសាងសង់ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់កម្មករដូចគ្នា ជួយសង្គ្រោះដែល តែអកុសលរងរបួសធ្ងន់ពេកបានដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ ។
ករណីមនុស្សធ្លាក់ស្លាប់ពីលើសំណង់របស់ក្រុមហ៊ុនបុរី”ជីប ម៉ុងលែន” បានកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ចាក់ចង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីសង្ស័យស្រ្តីម្នាក់ធ្លាក់ពីលើសំណង់សាងសង់ របស់ក្រុមហ៊ុនបុរី”ជីប ម៉ុងលែន” បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងមូលហេតុ ។ បន្ទាប់មកគេចឃើញកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយមន្ត្រីនគរបាលការិយាល័យបច្ចេកទេស កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកើតហេតុ បានបង្កើតគណៈកម្មការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ រកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ។ ដោយមិនទាន់សន្និដ្ឋានថា ស្លាប់ដោយសារអ្វីឲ្យពិតប្រាកដនោះទេ ។
បច្ចុប្បន្នសពស្រ្តីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះនៅទីតាំងកើតហេតុមិនត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៍មានចូលសាកសួរប្រភពនៃការស្លាប់របស់ស្រ្តីរងគ្រោះបានទេ ដោយស្ថិតក្នុងភាពអាថ៍កំបាំង ៕
ដោយ៖ ភារ៉ា ដង្កោ