មានកុមារស្លាប់ក្នុងពន្ធនាគារអង្គការ​លីកាដូ​ស្នើ​ឲ្យ​​ព​ន្លឿ​ន​ការបើក​សវនាការ​លើ​ស្ត្រី​ជាម្តាយ​ឃុំខ្លួនក្នុងពន្ធនាគារ​ព្រៃស

ចែករំលែក៖

​​ភ្នំពេញ ៖ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បានចេញ​សេចក្តីថ្លែងការណ៍មួយនៅ ថ្ងៃ អង្គារ ១០ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី​១៨ ខែកុម្ភៈ​ឆ្នាំ២០២០ បានស្នើ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ព​ន្លឿ​ន​ការបើក​សវនាការ​លើ​ស្ត្រី​ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ។​

​នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ​លីកាដូ​បានលើកឡើង​នូវ​សំណូមពរ​ខាងលើនេះ​គឺ​ក្រោយពី​មាន​ទារក​ម្នាក់​អាយុ​៥​ខែ ដែល​រស់នៅ​ជាមួយ​ម្តាយ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រងចាំ​ការកាត់ទោស​បាន​ស្លាប់​កាលពី​ថ្ងៃទី​២៦ ខែមករា​ ឆ្នាំ២០២០ កន្លងទៅ ។​

​ក្នុង​សេចក្តីថ្លែងការណ៍នេះ​ក៏បាន​រំលឹកថា ស្ត្រី​ដែលជា​ម្ដាយ​របស់​ទារក​រងគ្រោះ​នេះ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​សរ​ជា​បណ្ដោះអាសន្ន កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ដើម្បី​រង់ចាំ​សវនាការ បន្ទាប់ពី​ស្ត្រី​រូបនេះ បាន​រង​ការចោទប្រកាន់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ប្រភេទ​មេ​តា​ហ្វេ​តា​មីន ដែលមាន​តម្លៃ​ត្រឹម​តែមួយ​ម៉ឺន​រៀល ឬ ២.៥​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នកស្រី​មិនត្រូវ​បានផ្ដល់​មេធាវី​ការពារ​ក្ដី​ទេ ហើយក៏​មិនបាន​ដឹង​ពី​សិទ្ធិ ក្នុងការ​ស្នើសុំ​នៅក្រៅ​ឃុំ​នោះដែរ​។

​ជាមួយគ្នានេះដែរអង្គការ​លីកាដូ​ក៏បាន​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធទាំងអស់ ត្រូវចាត់​វិធាន ការស៊ើបអង្កេត​ករណី​ស្លាប់​ទារក​នេះក្នុងពន្ធនាគរ ព្រមទាំង​ព​ន្លឿ​ន​ការបើក​សវនាការ​លើ​ស្ត្រី​ដែល ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃសជាបណ្ដោះអាសន្ន​ឲ្យ​បាន​ឆាប់រហ័សផងដែរ ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print