រុស្ស៊ីខ្លាច​«បរមាណូ កូវីដ-១៩​» សម្រេចបិទព្រំដែន ហាមពលរដ្ឋចិនចូលប្រទេសរបស់ខ្លួន

ចែករំលែក៖

ប្រទេសរុស្សុី៖ មហាអំណាចយោធា ទីពីរនៅលើពិភពលោក ដែលមានគ្រាប់បែកបរមាណូច្រើនជាងគេបង្អស់​លើលោក​​ ក្នុងនោះមានគ្រាប់បែកបរមាណូ ហ៊ីដ្រូសែ ន(hydrogen) មានកម្លាំងផ្ទុះស្មើរំសេវ TNT រាប់លានតោន អាចបំផ្លាញទីក្រុងទាំងមូល ក្នុងមួយប៉ប្រិចភ្នែក។ ប៉ុន្តែរុស្ស៊ីមិនដែលខ្លាច​ការវាយប្រហារដោយបរមាណូ ទាំងនោះឡើយ។ តែពេលនេះ រុស្ស៊ី​បែជាខ្លាច ចុះចាញ់​«បរមាណូ កូវីដ-១៩»ដោយសម្រេចបិទព្រំដែនទាំងស្រុង និងហាមគ្រប់ពលរដ្ឋចិន ចូលទៅក្នុងប្រទេសរបស់ខ្លួន។

សារព័ត៌មាន​ RT បានផ្សាយថា ​រដ្ឋាភិបាល​រុស្ស៊ីកាលពីថ្ងៃទី​១៨ខែកុម្ភៈ បានប្រកាសហាមប្រាមជាបណ្តោះអាសន្ន ដល់ពលរដ្ឋចិនទាំងអស់ចូលក្នុងទឹកដីរុស្ស៊ីនាពេលនេះ​ មិនថាមានហេតុផលអ្វីនោះឡើយ​។ ច្បាប់ហាមប្រាមខាងលើ​ត្រូវបាននាយករដ្ឋមន្ត្រី​​ MIkhail Mishustin ចុះហត្ថលេខា ហើយមានប្រសិទ្ធភាពភ្លាមៗ​ចាប់ពីថ្ងៃទី​១៩ខែកុម្ភៈ ឆ្នាំ​២០២០​។​រដ្ឋាភិបាលនិងផ្តល់ឲ្យក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធ អនុវត្ត​​ច្បាប់ខាងលើ​។

អ្នកជំងឺ COVID-19 ចំនួន ១៣ ៩៧៨ នាក់ ចាកចេញពីមន្ទីរពេទ្យ
យោងការចេញផ្សាយ​របស់ប្រភពព័ត៌មាន​ en.wikipedia បានបញ្ជាក់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកជំងឺ​រលាកសួតបង្កឡើង ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ឬ COVID-19 នៅក្នុងប្រទេសចិន និងនៅប្រទេសជុំវិញពិភពលោក​ សរុបចំនួន​២៩នោះ, អ្នកជំងឺ​ចំនួន​១៣​៩៧៨ នាក់ បានចាកចេញពីមន្ទីរពេទ្យវិលត្រឡប់​ទៅកាន់លំនៅឋាន​វិញហើយ ។
ប្រភពបានបញ្ជាក់ទៀតថា ចំណែក​អ្នកជំងឺ​ឆ្លង​សរុប មាន​៧៥ ១២៩នាក់ ។ ដោយឡែកអ្នកជំងឺ ២០០៧នាក់ បានបាត់បង់ជីវិត ។ នៅក្នុងប្រទេសចិន ​អ្នកជំងឺ​បាត់បង់ជីវិត ចំនួន​២០០២នាក់ និង​៥នាក់ផ្សេងទៀត គឺនៅជប៉ុន​ ១ករណី, ហុងកុង ១ករណី, តៃវ៉ាន់ ១ករណី, ​បារាំង ​១ករណី និងនៅហ្វីលីពីន ​១ករណី ។
ប៉ុន្តែទោះបីមានអ្នកស្លាប់និងឆ្លងបន្តកើនឡើងក្តី អង្គការសុខភាពពិភពលោក​ WHO ​បានអំពាវនាវឲ្យពលរដ្ឋរក្សាស្មារតីរឹងមាំ ដោយ ចំនួនអ្នកស្លាប់ និងឆ្លង​វីរុស កូវីដ-១៩ នៅទាប​​ នៅឡើយទេបើប្រៀបធៀបនិង វីរុស SARS ឬ MERS ។ តាមការលើកឡើងរបស់មជ្ឈមណ្ឌុលប្រយុទ្ធប្រឆាំង ជំងឺឆ្លង​ចិន​បានប្រកាសថា ចំនួនអ្នកស្លាប់ ដោយថយចុះ ក្រោម​១ភាគរយ​​ ចំពោះមនុស្សដែលមានវ័យ ពី​៣០ ទៅ​៤០ឆ្នាំ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print