២នាក់បងប្អូនបង្កើត ចុះបេះផ្លែឈូកក្នុងស្រះលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តព្រៃវែង៖ ក្មេងប្រុសស្រី ២នាក់ត្រូវជាបងប្អូនបង្កើត បាននាំគ្នាចុះទៅបេះផ្លែឈូកក្នុងស្រះទឹក បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃ អង្គារ ១០ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃអង្គារ ១០ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០នេះ នៅភូមិប្រស្រែមុខ ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកញ្រ្ជៀចបានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ ថា ឌីណា អាយុ ១០ ឆ្នាំ ភេទប្រុស រស់នៅភូមិ ប្រស្រែមុខ និង២ឈ្មោះ ទូច ចិន្ដា អាយុ ២ ឆ្នាំភេទស្រី រស់នៅភូមិប្រស្រែមុខហើយទាំងពីរនាក់នេះ ជាបងប្អូនបង្កើត ។ មុនពេលកើតហេតុ ក្រោយពេលហូបបាយថ្ងៃត្រង់រួច ក្មេងទាំងពីរនាក់នេះ បាននាំគ្នាទៅបេះផ្លែឈូកក្នុងស្រះទឹកខាងក្រោយផ្ទះឈ្មោះ ឈាន ផល្លា ដោយគ្មានអ្នកដឹង។ លុះពេលបាត់កូនយូរ ម្តាយក្មេងស្រីរងគ្រោះបានដើររកកូនស្រាប់តែឃើញស្បែកជើងកូនទាំងពីរនៅលើមាត់ស្រះ ក៏ប្រកូកប្រកាសដល់អ្នកភូមិឲ្យចុះមកជួយស្រង់ពីទឹកស្រះមកសង្រ្គោះបឋម តែហួសពេលទៅហើយ ព្រោះក្មេងទាំងពីរនាក់បាត់បង់ជីវិតទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ក្មេងរងគ្រោះទាំងពីរនាក់ពិតជាស្លាប់ដោយលង់ទឹកស្រះប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print