អគ្គ​បញ្ជាការដ្ឋាន​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ឆ្នាំ​២០១៦

ចែករំលែក៖

​ភ្នំពេញ​៖​ នា​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​អគ្គ​បញ្ជាការដ្ឋាន​មាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ ឆ្នាំ​២០១៥​ និង​ ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៦​។​ កិច្ចប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតីភាព​ លោក​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​។​

ss (1)

​បន្ទាប់​ពី​ ឧត្តមសេនីយ៍ទោ​ ខៀវ​ សា​រ៉េ​ន​ នាយករង​ទីចាត់ការ​កល​យុទ្ធ​ អគ្គបញ្ជាការ​ ឡើង​អាន​របាយការណ៍​ បូក​សរុប​លទ្ធផល​ការងារ​ ឆ្នាំ​២០១៥​ និង​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៦​ រួច​មក​ លោកនាយ​ឧត្តមសេនីយ៍​ ជា​អគ្គមេបញ្ជាការ​រង​បាន​ចូលរួម​យោបល់​លើក​ឡើង​ជុំវិញ​ការងារ​អនុវត្ត​ឆ្នាំ​២០១៥​កន្លង​មក​ លោកនាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ បាន​ កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ទាំងឡាយ​ ដែល​កង​យោធពលខេមរភូមិន្ទ​ស​ម្រ​ច​បាន​នូវ​ភារកិច្ច​ជា​ច្រើន​ជូន​ប្រទេស​ជាតិ​ លើ​ភារកិច្ច​ការពារ​ជាតិ​ និង​ការ​ ចូលរួម​ទប់ស្កាត់​បង្ក្រាប​រាល់​ បទល្មើស​នានា​ ដោយ​រក្សា​បាន​នូវ​ស្ថិរភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​បាន​ល្អ​ប្រសើរ​ជូន​ សង្គម​ជាតិ​។​
​លោក​បាន​បន្ត​ថា​៖​ គ្រប់​បណ្តា​កងឯកភាព​នៃ​កង​យោធពលខេមរភូមិន្ទ​រក្សា​បាន​យ៉ាង​ ខ្ជាប់ខ្ជួន​ក្នុង​ការ​ គោរព​វិន័យ​ មាន​សាមគ្គី​ផ្ទៃក្នុង​អោយ​បាន​ស្អិតរ​មួ​ត​ បន្ត​ខិតខំ​ហ្វឹកហ្វឺន​រៀនសូត្រ​ និង​អនុវត្ត​តូ​នាទី​ភារកិច្ច​របស់​ខ្លួន​ ទទួល​បាន​ស្នាដៃ​គួរ​ ជាទី​មោ​ទ​នៈ​ រក្សា​ការពារ​បាន​យ៉ាង​រឹង​មាំ​នូវ​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រក្សា​បាន​ ល្អ​នូវ​ចំណងមិត្តភាព​រវាង​កងទ័ព​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ ។​

​ក្នុង​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៦​បន្ត​ លោក​ នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ បាន​បញ្ជាក់​ថា​ត្រូវ​ យកចិត្ត​ទុក​ ដាក់​អនុវត្ត​ន៌​បាន​ម៉ឺងម៉ាត់​នូវ​យុទ្ធសាស្ត្រ​៣​ សកម្មភាព​១០​ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដោយ​យក​ ចិត្ត​ទុកដាក់​លើ​ ការ​ពង្រឹង​ការងារ​ហ្វឹកហ្វឺន​ដល់​យោធិន​វ័យក្មេង​អោយ​មាន​សមត្ថភាព​ពេញលេញ​ ក្នុង​ការ​បំពេញភារកិច្ច​ ប្រកបដោយ​ ស្មារតី​ឆន្ទៈ​មោះមុត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​ យកចិត្តទុកដាក់​ បន្ថែម​ទៀត​លើ​ការ​កសាង​ពង្រឹង​ វិស័យ​ការពារ​ជាតិ​ ឲ្យ​បាន​រឹង​មាំ​លើ​គ្រប់​វិស័យ​ សំដៅ​ឲ្យ​បណ្តា​កងឯកភាព​ទាំងអស់​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ ការ​រក្សា​សន្តិភាព​ ស្ថេ​រ​ភាព​ នយោបាយ​ អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ ការពារ​ភាព​សុខសាន្ត​ របស់​ប្រជាជន​ បង្ក​នូវ​បរិយាកាស​អំណោយផល​ សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។​ យកចិត្តទុកដាក់​ថែទាំ​កងកម្លាំង​ ប្រដាប់​អាវុធ​ គ្រប់​ប្រភេទ​ ទាំង​ការ​បណ្តុះបណ្តាល​ ហ្វឹកហ្វឺន​ ជីវភាព​រស់នៅ​ ទាំង​ខាង​ស្មារតី​ សម្ភារៈ​ សំដៅ​ធ្វើ​ឲ្យ​មាន​ សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញភារកិច្ច​ ពិសេស​គឺ​ បណ្តា​កងឯកភាព​បំពេញការងារ​តាម​ព្រំដែន​ ទាំង​ដែន​គោក​ និង​ ដែនទឹក​ ដែនអាកាស​។​ ពង្រឹងពង្រីក​ ទំនាក់ទំនង​ល្អ​ ជាមួយ​ កម្លាំង​ប្រទេស​ជិតខាង​ ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ដោយ​ សនិ្ត​វិធី​ សំដៅ​កសាង​ព្រំដែន​ឲ្យ​ក្លាយជា​តំបន់​សន្តិភាព​ មិត្តភាព​ សហ​ប្រ​តិ​ប​តិ្ត​ការ​ និង​អភិវឌ្ឍន៍​ ៕

ss

ss (3)

ss (2)

ss (5)

...

ss (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print