ភ្នំពេញ៖ នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលគោកឃ្លាង ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលចំនួន ០១គោលដៅ ចំនួន ១៤បន្ទប់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៣ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួម ៖
១.លោកវរសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍
២.មន្រ្តីប៉ុស្តិ៍គោកឃ្លាង
៣.អនុភូមិ ជំនួយការភូមិ ប្រជាការពារសង្កាត់ ប្រជាការពារភូមិ សរុបកម្លាំងចូលរួម
-នគរបាលចំនួន ០៣នាក់,អនុភូមិ ០១នាក់,ជំនួយការភូមិ ០១នាក់
,មេ៥០ខ្នង ០១នាក់
,ប្រជាការពារសង្កាត់ ០២នាក់ សរុបទាំងអស់ ០៨នាក់ ។
សមត្ថកិច្ចបានអោយដឹងថា៖ ជាលទ្ឋផល
ការងារស្ថិតិ គឺត្រួតពិនិត្យ បន្ទប់ជួលចំនួន ១៤បន្ទប់ មនុស្សសរុបចំនួន ៣៣នាក់ ប្រុស ១៨នាក់ អាយុ១៨ឆ្នាំឡើងចំនួន ៣៣នាក់ ប្រុស ១៨នាក់។ ដោយពិនិត្យឃើញថា៖ • ការងារសន្តិសុខ ៖ គ្មាន ។
• ការងារព្រហ្មទណ្ឌ ៖ គ្មាន ។
• ការងារគ្រឿងញៀន ៖ គ្នាន ។
ឆ្លៀតឱកាសនោះដែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងបានផ្សព្វផ្សាយផ្ទាំងប៉ាណូនគរបាលសហគមន៍ អំពីលក្ខណៈសម្បត្តិ៩យ៉ាង ភូមិ.សង្កាត់មានសុវត្ថិភាព ហើយជាពិសេស ក៏បានផ្សព្វផ្សាយអំពី ផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន និង ចោរកម្មផងដែរ៕
ដោយ៖ ច័ន្ទ លីហ្សា