នគរបាលប៉ុស្តិ៍គោកឃ្លាង ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលនឹងផ្សព្វផ្សាយផ្ទាំងប៉ាណូនគរបាលសហគមន៍ អំពីលក្ខណៈសម្បត្តិ៩យ៉ាង ភូមិ.សង្កាត់មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលគោកឃ្លាង ចុះត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលចំនួន ០១គោលដៅ ចំនួន ១៤បន្ទប់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៣ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួម ៖
១.លោកវរសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍
២.មន្រ្តីប៉ុស្តិ៍គោកឃ្លាង
៣.អនុភូមិ ជំនួយការភូមិ ប្រជាការពារសង្កាត់ ប្រជាការពារភូមិ សរុបកម្លាំងចូលរួម
-នគរបាលចំនួន ០៣នាក់,អនុភូមិ ០១នាក់,ជំនួយការភូមិ ០១នាក់
,មេ៥០ខ្នង ០១នាក់
,ប្រជាការពារសង្កាត់ ០២នាក់ សរុបទាំងអស់ ០៨នាក់ ។
សមត្ថកិច្ចបានអោយដឹងថា៖ ជាលទ្ឋផល
ការងារស្ថិតិ គឺត្រួតពិនិត្យ បន្ទប់ជួលចំនួន ១៤បន្ទប់ មនុស្សសរុបចំនួន ៣៣នាក់ ប្រុស ១៨នាក់ អាយុ១៨ឆ្នាំឡើងចំនួន ៣៣នាក់ ប្រុស ១៨នាក់។ ដោយពិនិត្យឃើញថា៖ • ការងារសន្តិសុខ ៖ គ្មាន ។
• ការងារព្រហ្មទណ្ឌ ៖ គ្មាន ។
• ការងារគ្រឿងញៀន ៖ គ្នាន ។
ឆ្លៀតឱកាសនោះដែរប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងបានផ្សព្វផ្សាយផ្ទាំងប៉ាណូនគរបាលសហគមន៍ អំពីលក្ខណៈសម្បត្តិ៩យ៉ាង ភូមិ.សង្កាត់មានសុវត្ថិភាព ហើយជាពិសេស ក៏បានផ្សព្វផ្សាយអំពី ផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន និង ចោរកម្មផងដែរ៕

...

ដោយ៖ ច័ន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print