ពាណិជ្ជករ សោម សុខរ៉ាឌី ស្នើសុំអន្តរាគមន៏ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌ បន្ទាប់រងភាពអយុត្តិធម៍

ចែករំលែក៖

ភ្នំពេញ៖ លោក សោម សុខរ៉ាឌី ពាណិជ្ជករមួយរូបប្រកបដោយចិត្តសប្បុរធម៍ បានប្រគល់ទ្រព្យសម្បត្តិដែលខ្លួនខំប្រឹងរកស្ទើរអស់១ជីវិតទៅហើយ អោយទៅភរិយា និងកូនៗទាំងអស់រួចរាល់ ។ ផ្ទុយទៅវិញនៅសល់ជីវិតចុងក្រោយខ្លីបំផុត នៃសេចក្តីស្លាប់ នឹងឈានចូលមកដល់ គាត់សុំត្រឹមតែរួចខ្លួន និងរស់នៅតាមសមាជីវោតែប៉ុណ្ណោះ ក៏អតីតភរិយា និងកូនៗ គ្មានក្តីសន្តោសលើកលែងអោយដែរ។ តែផ្ទុយទៅវិញ ពួកគាត់មានឆន្ទៈយ៉ាងមុៈមុត នឹងរិៈរកគ្រប់មធ្យោបាយទាំងអស់ ទោះជាអំពើនោះបំពានច្បាប់ក៏ដោយ ក៏ពួកគាត់ត្រូវតែធ្វើអោយខានតែបាន ដើម្បីបំពេញគោលបំណងចាប់គាត់ដាក់គុក ទោះជារាល់ការប្រព្រឹត្តរបស់គាត់(លោក សោម សុខរ៉ាឌី )គ្មានចែងក្នុងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។
ចុងក្រោយពាណិជ្ជករមួយរូបអះអាងថា ខ្លួនរងគ្រោះដោយសារសាលដីកាតុលាការ ក៏ស្នើសុំអន្តរាគមន៏ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយរកយុត្តិធម៌។
សូមបញ្ជាក់ថា៖ លោក សោម សុខរ៉ាឌី ដែលជាពាណិជ្ជករមួយរូបធ្លាប់ចូលរួមជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការនាំអ្នកវិនិយោគជប៉ុនមករកស៉ី ផ្ដល់ការងារធ្វើដល់ពលរដ្ឋខ្មែរនោះ បានសរសេរលិខិតស្នើសុំអន្តរាគមន៏ទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីផ្ដល់យុត្តិធម៌ដល់រូបលោកដែលរងគ្រោះដោយសារប្រព័ន្ធតុលាការ។
ភាពអយុត្តិធម៌ដែលលោក សោម សុខរ៉ាឌី អះអាងថា តុលាការកាត់ក្ដីធ្វើឲ្យលោកក្លាយទៅជាជនរងគ្រោះនេះ គឺផ្ដើមចេញពីជម្លោះផ្ទៃក្នុងក្រុមហ៊ុនរវាងរូបលោក ជាមួយដៃគូវិនិយោគជាជនជាតិជប៉ុនមួយរូប រួមទាំងជម្លោះបណ្ដឹងលែងលះរវាង ប្ដី ប្រពន្ធ គ្រួសាររបស់លោកផងដែរ។
ខាងក្រោមនេះជាលិខិតស្នើសុំអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់លោក សោម សុខរ៉ាឌី ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print