មួយ​ព្រឹក​ឆេះផ្ទះ​ពីរកន្លែង​នៅក្នុងភូមិ​សាស្ត្រ​ខេត្ត​កំពង់​ចាម​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ពីម្សិលមិញ​មានករណី​អគ្គិភ័យ​ឆេះផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​ពីរកន្លែងផ្សេងគ្នា​ ស្ថិតក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ចាម​ ដែលករណីទីមួយមូលហេតុ​ដោយសារម្ចាស់ផ្ទះដុតភ្លើងធូបជំនាងផ្ទះ និងទីពីរឆ្លងចរន្តអគ្គិីសនី ស្របពេល​ម្ចាស់ផ្ទះ​មិននៅ​ បណ្តាលបាត់បង់ទ្រព្យ​ សម្បត្តិ​មួយចំនួន​ធំ​ ។

ករណីទាំងពីរបានកេីតឡេីងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ត្រឹមរយៈពេលមួយព្រឹកប៉ុណ្ណោះ​ គ្រោះអគ្គីភ័យបង្កការឆាបឆេះ ចំនួន០២កន្លែងផ្សេងគ្នា ។

ករណីទី១-ឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង នៅភូមិដីឡូតិ៍ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដែលជាកម្មសិទ្ធិរបស់​ ឈ្មោះ ស៊្រាន់ ថាត ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ញឹម សុផល អាយុ៥៩ឆ្នាំ​ ។

ទំហំខូចខាត
+ផ្ទះសង់អំពីឈើប្រកក្បឿងជញ្ជាំងក្តារ ផ្នែកខាងក្រោមថ្មទំហំ៧,៥០ម៉ែត្រ × ៩,៥០ម៉ែត្រ ស្មើនឹង២ខ្នង ។
+ម៉ូតូ០២គ្រឿង ខ្សែកផ្លាកទីនទង្ងន់៥ជី លុយ ២,៥០០,០០០រៀល និងសម្ភារៈមួយចំនួនទៀត ។
+ដោយត្រូវប្រើប្រាស់រថយន្តអគ្គីភ័យចំនួន០៦គ្រឿងក្នុងនោះ រថយន្តខេត្ត ០៣គ្រឿង រថយន្តស្រុកកំពង់សៀម ០១គ្រឿង រថយន្តស្រុកព្រៃឈរ០២គ្រឿង និងប្រើប្រាស់ទឹកអស់០៦ស៊ីទែន។

មូលហេតុ ដោយសារម្ចាស់ផ្ទះដុតភ្លើងធូបជំនាងផ្ទះ តែមិនបណ្តាលអោយឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ។

ករណីទី២-ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត ស្ថិតនៅភូមិតាប៉ាង៣ ឃុំតាប្រុក ស្រុកចំការលើ ម្ចាស់ឈ្មោះ ង៉េន ស្រី អាយុ៥១ឆ្នាំ (ម្ចាស់មិននៅផ្ទះ)។

ទំហំការខូចខាត
+ផ្ទះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបឈើ ទំហំ៥ម៉ែត្រ × ៧ម៉ែត្រ ព្រមទាំងសម្ភារៈប្រើប្រាស់ ឯកសារមួយចំនួន ។

ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង ប្រើប្រាស់អស់ទឹក ០១សុីទែន។​ ចំពោះ​មូលហេតុ បណ្ដាលមក ឆ្លងចរន្តអគ្គិីសនី ។

លោកឧត្តមសេនីយ៍ស្នងការសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះជារដូវប្រាំង ពុំមានភ្លៀងធ្លាក់ជាយូរខែមកហើយ ធ្វើឱ្យងាយបង្កគ្រោះអគ្គីភ័យឆាបឆេះ​ ៕​ ដោយ​៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print