ខេត្តកំពង់ចាម ៖ ពីម្សិលមិញមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួនពីរកន្លែងផ្សេងគ្នា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលករណីទីមួយមូលហេតុដោយសារម្ចាស់ផ្ទះដុតភ្លើងធូបជំនាងផ្ទះ និងទីពីរឆ្លងចរន្តអគ្គិីសនី ស្របពេលម្ចាស់ផ្ទះមិននៅ បណ្តាលបាត់បង់ទ្រព្យ សម្បត្តិមួយចំនួនធំ ។
ករណីទាំងពីរបានកេីតឡេីងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ត្រឹមរយៈពេលមួយព្រឹកប៉ុណ្ណោះ គ្រោះអគ្គីភ័យបង្កការឆាបឆេះ ចំនួន០២កន្លែងផ្សេងគ្នា ។
ករណីទី១-ឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែង នៅភូមិដីឡូតិ៍ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដែលជាកម្មសិទ្ធិរបស់ ឈ្មោះ ស៊្រាន់ ថាត ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ញឹម សុផល អាយុ៥៩ឆ្នាំ ។
ទំហំខូចខាត
+ផ្ទះសង់អំពីឈើប្រកក្បឿងជញ្ជាំងក្តារ ផ្នែកខាងក្រោមថ្មទំហំ៧,៥០ម៉ែត្រ × ៩,៥០ម៉ែត្រ ស្មើនឹង២ខ្នង ។
+ម៉ូតូ០២គ្រឿង ខ្សែកផ្លាកទីនទង្ងន់៥ជី លុយ ២,៥០០,០០០រៀល និងសម្ភារៈមួយចំនួនទៀត ។
+ដោយត្រូវប្រើប្រាស់រថយន្តអគ្គីភ័យចំនួន០៦គ្រឿងក្នុងនោះ រថយន្តខេត្ត ០៣គ្រឿង រថយន្តស្រុកកំពង់សៀម ០១គ្រឿង រថយន្តស្រុកព្រៃឈរ០២គ្រឿង និងប្រើប្រាស់ទឹកអស់០៦ស៊ីទែន។
មូលហេតុ ដោយសារម្ចាស់ផ្ទះដុតភ្លើងធូបជំនាងផ្ទះ តែមិនបណ្តាលអោយឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ។
ករណីទី២-ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត ស្ថិតនៅភូមិតាប៉ាង៣ ឃុំតាប្រុក ស្រុកចំការលើ ម្ចាស់ឈ្មោះ ង៉េន ស្រី អាយុ៥១ឆ្នាំ (ម្ចាស់មិននៅផ្ទះ)។
ទំហំការខូចខាត
+ផ្ទះសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបឈើ ទំហំ៥ម៉ែត្រ × ៧ម៉ែត្រ ព្រមទាំងសម្ភារៈប្រើប្រាស់ ឯកសារមួយចំនួន ។
ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង ប្រើប្រាស់អស់ទឹក ០១សុីទែន។ ចំពោះមូលហេតុ បណ្ដាលមក ឆ្លងចរន្តអគ្គិីសនី ។
លោកឧត្តមសេនីយ៍ស្នងការសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះជារដូវប្រាំង ពុំមានភ្លៀងធ្លាក់ជាយូរខែមកហើយ ធ្វើឱ្យងាយបង្កគ្រោះអគ្គីភ័យឆាបឆេះ ៕ ដោយ៖ វណ្ណៈ