លោកស៊ុត ឌីណាៈ អាជ្ញាធរកូរ៉េកំពុងតាមស្វែងរកជនសង្ស័យជាតិខ្មែរចំនួន៤នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកដីប្រទេសកូរ៉េខាងត្បូង បង្កភាពញុះញង់ នយោបាយ

ចែករំលែក៖

ប្រទេសកូរ៉េៈ លោកស៊ុត ឌីណា ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េបានអោយដឹងលើបណ្តាញប្រព័ន្ធ«ហ្វេសប៊ុក»របស់គាត់ថាៈ អាជ្ញាធរកូរ៉េកំពុងតាមស្វែងរកជនសង្ស័យជាតិខ្មែរចំនួន៤នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកដីប្រទេសកូរ៉េខាងត្បូង បង្កភាពញុះញង់ នយោបាយ ។ ការតាមស្វែងចាប់ខ្លួននេះ គឺបន្ទាប់ពីមានការបង្ហោះ វីដេអូក្លីបរបស់ជនសង្ស័យទាំង៤នាក់ នៅថ្ងៃទី៧ខែមករាឆ្នាំ២០១៦ ដែលឈរកាន់រូបថតនាយករដ្ឋមន្ត្រីហ៊ុនសែន ហើយជេរប្រមាថ និងស្តោះទឹកមាត់លើរូប និងដុតបំផ្លាញចោលថែមទៀត ។ សកម្មភាពញុះញង់ទាំងនេះ ត្រូវបាន ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េ លោក ស៊ុត ឌីណា បានសរសេរលើទំព័រហ្វេស អំពាវដល់សមត្ថកិច្ចកូរ៉េ និង គ្រប់រោងចក្រ ឬ អ្នកស្គាល់កន្លែងស្នាក់នៅរបស់អ្នកបង្កបញ្ហា នៅកូរ៉េ ទាំងនេះ សហការជាមួយ អាជ្ញាធរកម្ពុជា និង ស្ថានទូត ដើម្បីចាត់ការតាមច្បាប់កូរ៉េ និងកម្ពុជា ដើម្បីចាប់បញ្ជូនក្រុមយូកូងទៅស្រុកវិញ។ លោកបានបញ្ជាក់ថា បើបងប្អូនណាបានដឹងទីកន្លែងសូមរាយការណ៏ ទៅស្ថានទូតជាបន្ទាន់ផង ទោះជារឿងចាស់ឬថ្មីក៏ដោយ ។ លោក ស៊ុត ឌីណាបានបន្តថា ឆ្នាំ២០១៦នេះ ស្ថានទូតនឹងធ្វើការយ៉ាង ហ្មតចត់ជាមួយភាគីកូរ៉េក្នុងការចាត់ការ បោសសំអាត ពួកយូកូង ឬជនបាតសង្គមពីទឹកដីកូរ៉េអោយអស់។ លោកថា លោកតែងទុកឱកាសអោយរកលុយចញ្ចឹមខ្លួននិង គ្រួសារ និងធ្វើជាគំរូតំណាងអោយជាតិខ្មែរ តែផ្ទុយទៅវិញបែរជាបង្កបញ្ហានិងបង្កើតរឿងឆ្កួតៗនៅលើទឹកដីកូរ៉េ ។ ដូច្នេះ លោកបានព្រមានទុកជាមុនថា គេចមិនរួចពីប៉ូលិសកូរ៉េចាប់បញ្ជូនទៅខ្មែរវិញទេ។ លោកស៊ុត ឌីណាបានបន្តថា លោកតែងអាណិតអាសូរយុវជនខ្មែរ កូនខ្មែរ ពលករខ្មែរ ហើយលោកខិតខំដើរ អង្វរករ អាជ្ញាធរកូរ៉េ គ្រប់លំដាប់ថ្នាក់ ២ឆ្នាំហើយ អោយ អនុគ្រោះដល់កូនខ្មែរ កុំអោយគេចាប់ឬ ធ្វើទុក្ខបុកម្នេញ ប៉ុន្តែពលករខ្មែរខ្លះអត់យល់អ្វីសោះ ដោយមានតែសហការបន្ថែម ជាមួយប៉ូលិសអោយស្វែងរកចាប់ក្រុមយូកូងទាំងនេះចេញពីកូរ៉េ ដើម្បីកុំអោយ ខូចប្រយោជន៏កូនខ្មែរដទៃទៀត ។ សុខ ខេមារា     
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print