ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ​ក្នុង​ឆ្នាំ​២០១៥​និង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​បន្ទាប់​ពី​កិច្ចប្រជុំ​ប្រជាជន​បដិវត្ដន៍​លើក​ទី​១០

ចែករំលែក៖

​នៅ​ខែមករា​ឆ្នាំ​២០១៦​ មហា​ស​ន្និ​ បាត​បក្ស​បដិវត្ដន៍​ប្រជាជន​ឡាវ​លើក​ទី​១០​ នឹង​កើត​មាន​ឡើងជា​មួយ​ការ​ផ្លាស់​ប្ដូរ​ ក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​ប្រទេស​សាធារណ​ រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ផង​ ដែរ​។​ មហាសន្និបាត​លើក​នេះ​នឹង​បញ្ចប់​ រយៈ​ពេ​៥​ឆ្នាំ​នៃ​ការ​កសាង​និង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៃ​គណៈ​ដឹកនាំ​ក្នុង​អាណត្ដិ​ ទី​៩​ដោយ​មាន​សមិទ្ធផល​អស្ចារ្យ​ជា​ច្រើន​ នៅ​ក្នុង​វិស័យ​សំខាន់ៗ​រួមចំណែក​ធ្វើ​ឱ្យ​ ប្រសើរ​ឡើង​នូវ​ជីវិត​រស់នៅ​ជា​មូលដ្ឋាន​របស់​ប្រជាជន​ឡាវ​ ។​

a

​ឆ្នាំ​២០១៥​គឺជា​ឆ្នាំ​ចុង​ក្រោយ​ក្នុង​ផែន​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​លើក​ទី​៧​ផង​ដែរ​ហើយ​ក៏​ជា​ឆ្នាំ​ដែល​សាធារណរដ្ឋ​ប្រជា​ធិ​ប​ តេ​យ្យ​ប្រជាមានិត​ឡាវ​ទទួល​បាន​សមិទ្ធផល​សេដ្ឋកិច្ច​ខ្ពស់​ចូលរួម​ចំណែក​ដល់​ ការ​អនុវត្ដ​ប្រកបដោយ​ជោគជ័យ​នៃ​ផែន​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​៥​ឆ្នាំ​របស់​ ថ្នាក់ដឹកនាំ​នៃ​បក្ស​ប្រជាជន​ឡាវ​។​

​ក្នុង​ឆ្នាំ​២០១៥​សេដ្ឋកិច្ច​របស់​ប្រទេស​ ឡាវ​បាន​រក្សា​អត្រាកំណើន​ខ្ពស់​ផលិត​ ផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​ដល់​៧,៥​ ភាគរយ​ ដោយ​មាន​តម្លៃ​សរុប​១០២.​ ៣២០​ ពាន់​លាន​គីប​ (​ទឹកប្រាក់​ប្រហែល​ ១២,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ផលិត​ ផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​ដល់​ ១៤,៩០​លាន​គីប​ (​ប្រហែល​៨៧៥​ដុល្លារ​ អា​មេ​រិ​ក​)​ ។​ ពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ​ ២០១៥​បាន​កើនឡើង​ដល់​៨​ពាន់​លាន​ ដុល្លារ​។​ ជា​ពិសេស​នៅ​ក្នុង​ការ​នាំ​ចូល​ បាន​កើនឡើង​ដល់​៤,៧​ពាន់​លាន​ដុល្លារ​ បាន​កើនឡើង​០,៤១​ភាគរយ​ក្នុង​រយៈពេល​ ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤​ហើយ​ការ​នាំ​ចេញ​បាន​កើនឡើង​ដល់​៣​្ប​៣​ពាន់​លាន​ដុល្លារ​ ប្រមាណ​ជា​៧៩​ភាគរយ​នៃ​ផែនការ​។​

​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ឡាវ​បាន​ផ្ដោត​លើ​វិស័យ​អាទិភាព​សម្រាប់​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​,​អនុវត្ដ​គោ​លន​គោលនយោបាយ​ក្នុង​នោះ​មាន​គោលនយោបាយ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​។​ យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​លើកកម្ពស់​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​សំខាន់​គ្រប់​ជ្រុងជ្រោយ​ មាន​៦​ចំណុច​ធំៗ​ដូច​ជា​ការ​ធ្វើ​ពាណិជ្ជ​ កម្ម​,​ការ​ផលិត​និង​គ្រប់គ្រង​ការ​នាំ​ចេញ​និង​ការ​នាំ​ចូល​សេវាកម្ម​ធ្វើ​ពាណិជ្ជកម្ម​ ងាយស្រួល​ការ​អភិវឌ្ឍ​ទីផ្សារ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​និង​រដ្ឋបាល​ពង្រឹង​កិច្ច​ សហប្រតិបត្ដិការ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​ក្នុង​តំបន់​ជាមួយ​ការ​ការពារ​បរិ​ ស្ថាន​ ។​

​ការ​វិនិយោគ​បរទេស​ជា​ផ្នែក​មួយ​នៃ​កម្លាំង​ជំរុញ​សំខាន់​បំផុត​សម្រាប់​សេដ្ឋ​ កិច្ច​របស់​ឡាវ​។​ ចាប់តាំងពី​ប្រទេស​ ឡាវ​អនុម័ត​ច្បាប់​វិនិយោគ​បរទេស​ឆ្នាំ​ ១៩៨៨​មក​ទល់​ពេល​នេះ​បាន​ទាក់ទាញ​ ការ​វិនិយោគ​គិត​ជា​ទឹកប្រាក់​ជាង​២២​ ពាន់​លាន​ដុល្លារ​ជាមួយនឹង​គម្រោង​ជាង​៤.៥០០​គម្រោង​វិនិយោគិន​មក​ពី​៥៤​ ប្រទេស​និង​តំបន់​។​ មក​ដល់​ពេល​នេះ​ ប្រទេស​ឡាវ​បាន​អនុវត្ដ​៥.៦០៤​គម្រោង​ វិនិយោគ​ដែល​មាន​តម្លៃ​ជាង​៧.៥៣០​ ពាន់​លាន​គីប​ក្នុង​នោះ​មាន​ជាង​៣.២០០​ពាន់​លាន​គីប​ជា​ការ​វិនិយោគ​នៅ​ក្នុង​ ប្រទេស​ស្មើ​៩៧​ភាគរយ​នៃ​ផែនការ​ក្នុង​ឆ្នាំ​ និង​ជាង​៤៤២០​ពាន់​ពាន​លាន​គីប​ជា​ការ​វិនិយោគ​ពី​បរទេស​ ។​

​ក្រៅពី​សមិទ្ធផល​ទាំងនេះ​ឡាវ​ក៏​ ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​មួយ​ចំនួន​ដូច​ ជា​កង្វះ​ថវិការដ្ឋ​ (​ឆ្នាំ​២០១៥​ប្រាក់​ ចំណូល​បាន​តែ​ជាង​៩០​ភាគរយ​នៃ​ផែន​ ការ​ដាក់​ចេញ​)​ បំណុល​កើនឡើង​ ។​ ប្រទេស​ឡាវ​កំពុង​ប្រឈម​មុខ​ផង​ដែរ​ជាមួយនឹង​ចំនួន​នៃ​បញ្ហា​សង្គម​ដូច​ជា​គម្លាត​ រវាង​អ្នកមាន​និង​អ្នក​ក្រីក្រ​,​ការ​អភិវឌ្ឍន៍​ដែល​មិន​ស្មើគ្នា​រវាង​តំបន់​នៅ​ទីក្រុង​និង​ជនបទ​,​មជ្ឈមណ្ឌល​នៃ​សេដ្ឋកិច្ច​សង្គម​ និង​ក្នុង​តំបន់​ដាច់​ស្រយាល​។​

​គោលដៅ​បន្ទាប់​ក្រោយ​មហា​សន្ន​បាត​ បក្ស​បដិវត្ដន៍​ប្រជាជន​ឡាវ​ក្នុង​៥​ឆ្នាំ​នៃ​ ការ​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​លើក​ទី​៧​ បក្ស​ប្រជាមានិត​ឡាវ​អាណត្ដិ​ទី​៩​ដឹកនាំ​ ដោយ​បក្ស​បដិវត្ដន៍​និង​ប្រជាជន​បាន​អនុវត្ដ​ដំណោះស្រាយ​ការ​អភិវឌ្ឍ​ជា​ច្រើន​ ជា​ពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច​និង​សន្ដិសុខ​ សង្គម​។​ ដោយហេតុ​នេះ​ការ​អភិវឌ្ឍ​សេដ្ឋ​ កិច្ច​ជា​កម្លាំង​ជំរុញ​លើកទឹកចិត្ដ​ពលរដ្ឋ​ រួមចំណែក​ដល់​ការ​លើកកម្ពស់​ជីវិត​រស់នៅ​របស់​ប្រជាជន​អាច​រក​ប្រាក់​ចំណូល​ បាន​ខ្ពស់​មានការ​យល់​ដឹង​ពី​សុខភាព​កាន់​ តែ​ប្រសើរ​។​

​នៅ​ខែមករា​ឆ្នាំ​២០១៦​គេ​រំពឹង​ថា​ បក្ស​ បដិវត្ដន៍​ប្រជាជន​ឡាវ​នឹង​ប្រព្រឹត្ដ​ទៅ​ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​របស់​គណបក្ស​មួយ​នេះ​ក្រោយ​សន្និបាត​លើក​ទី​១០​ធ្វើ​កំណែ​មួយ​ចំនួន​ឆ្ពោះទៅ​រក​ក្រុម​ថ្នាក់ដឹកនាំ​ដែល​មានការ​ចូលរួម​ពី​មនុស្ស​ ជំនាន់​ក្រោយ​បាន​ច្រើន​ដើម្បី​លើកកម្ពស់​ ប្រសិទ្ធភាព​ជា​អ្នកដឹកនាំ​និង​ការ​គ្រប់គ្រង​ ក្នុង​ពេល​ដែល​ស្ថានភាព​ពិភពលោក​និង​តំបន់​នេះ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ក្នុងអំឡុងពេល​នេះ​។​ដូច្នេះ​ក្រុមប្រឹក្សាភិបាល​ នៃ​បក្ស​បដិវត្ដន៍​ប្រជាជន​ឡាវ​លើក​ទី​១០​គឺ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​យក​មក​នូវ​ កម្លាំង​ជំរុញ​ថ្មី​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​ ជឿនលឿន​និង​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ជា​ច្រើន​ឆ្នាំ​កន្លង​មក​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ភាព​ស្វាហាប់​ក្នុង​ការ​ប្រតិបត្ដិការ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​ សេដ្ឋ​ កិច្ច​របស់​ប្រទេស​ឡាវ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ពី​សេដ្ឋកិច្ច​វិស័យ​កសិកម្ម​រឹង​មាំ​ទៅ​នឹង​ ឧស្សាហកម្ម​សំខាន់​មួយ​ចំនួន​ដូច​ជា​ការ​រុករក​រ៉ែ​,​វា​រី​អគ្គិសនី​…​លើស​ពី​នេះ​ទៅ​ទៀត​ បន្ទាប់​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​ បាន​អនុវត្ដ​នឹង​នាំ​មក​នូវ​គុណសម្បត្ដិ​ជា​ ច្រើន​ដល់​ប្រទេស​ឡាវ​ដើម្បី​លើកកម្ពស់​ និង​ការ​អភិវឌ្ឍ​វិស័យ​ដែល​មាន​សក្ដា​នុ​ ពល​មួយ​ចំនួន​ដូច​ជា​វិស័យ​ទេសចរណ៍​និង​ ពាណិជ្ជកម្ម​ព្រមទាំង​ជំនួយ​និង​ការ​គាំទ្រ​ របស់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ និង​ស្ថា​ ប័ន​អន្ដរជាតិ​ ។​

​នៅ​ពេល​ខាង​មុខ​រដ្ឋាភិបាល​និង​តម្រង់​ ទិស​បង្កើន​ការ​ចូលរួម​ចំណែក​របស់​វិស័យ​ សេវាកម្ម​នៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ បាន​រហូត​ដល់​ទៅ​៣៩,៤​ភាគរយ​ហើយ​មាន​បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៤,៥​លាន​នាក់​ខណៈ​ដែល​មាន​ ការ​លើកកម្ពស់​កំណើន​វិស័យ​ឧស្សាហ​ កម្ម​៨,៧​ភាគរយ​និង​២៩,៥​ភាគរយ​នៃ​ ផលិតផល​ក្នុងស្រុក​សរុប​របស់​ជាតិ​ ។​ ទាក់ទង​ទៅ​នឹង​វិស័យ​កសិកម្ម​រដ្ឋាភិបាល​បាន​គាំទ្រ​ការ​រក្សា​បាន​ទំហំ​ផលិតកម្ម​ កសិកម្ម​និង​ការ​កែ​លម្អ​គុណភាព​ និង​ តម្លៃ​នៃ​ផលិតផល​កសិកម្ម​និង​ប្រសិទ្ធភាព​ ផលិតកម្ម​។​

​ជាមួយនឹង​ការ​តម្រង់​ទិស​នេះរ​ដ្ឋា​ភិ​ បាល​នេះ​មាន​គោលបំណង​ដើម្បី​ផ្លាស់​ប្ដូរ​ ទម្រង់​សេដ្ឋកិច្ច​សង្គម​ក្នុង​រយៈពេល​មធ្យម​ និង​រយៈពេល​យូរ​នោះ​,​ការ​ធ្វើ​ទំនើប​កម្ម​និង​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ទៅ​នឹង​ វិស័យ​ឧស្សាហកម្ម​ “​បៃតង​”​ គឺ​វិស័យ​ ទេសចរណ៍​ ។​

​នៅ​ចំពោះ​មុខ​នៅ​ឆ្នាំ​២០១៦​រដ្ឋាភិបាល​ មាន​គោលបំណង​ដើម្បី​សម្រេច​បាន​នូវ​កំណើន​ GDP​ ៧,៥​ភាគរយ​ ដោយ​មាន​ តម្លៃ​សរុប​ប្រមាណ​ជា​១១៥.៤៥០​ពាន់​លាន​គីប​ ស្មើនឹង​១៤,៤៣​ពាន់​លាន​ដុល្លារ​។​ GDP​ មធ្យម​នឹង​ឈាន​ដល់​ប្រមាណ​ ២.១០០​ដុល្លារ​។​ តាម​ការ​វាយតម្លៃ​ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ សេដ្ឋកិច្ច​របស់​ប្រទេស​ឡាវ​ក្នុង​ឆ្នាំ​២០១៦​ នឹង​ត្រូវ​បន្ដ​មាន​កំណើន​ខ្ពស់​រហូត​ដល់​ ៧,៣​ភាគរយ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print