រថយន្តដឹកលើសចំណុះ​ផ្ទុះ​កង់​ក្រឡាប់​ចូល​ប្រឡាយក្អួតចេញសុទ្ធតែឈើធ្នង់ ម្ចាស់រត់​គេចខ្លួនបាត់

ចែករំលែក៖

ខេត្តសៀមរាប​៖ ​ ​រថយន្តមួយគ្រឿងដឹកឈើណែនក្តន់ពេញរថយន្តនៅសល់តែកន្លែងអ្នកបើកបរអង្គុយប៉ុណ្ណោះ លុះពេលបើកដល់ពាក់កណ្តាលផ្លូវដោយទំនងផ្ទុកឈើធ្ងន់ហួសចំណុះបណ្តាលឲ្យបែកកង់ម្ខាងក្រឡាប់ធ្លាក់ពីផ្លូវក្រឡាប់ចូលប្រឡាយ តែសំណាងល្អអ្នកបើកបររងរបួសស្រាលរត់គេចខ្លួនបាត់ ។
ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង២០នាទី​រំលង​អ​ធ្រា​ត្រ ឆ្លង​ចូលថ្ងៃសៅរ៍ ១៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី២១ ខែ​មីនា ឆ្នាំ២០២០នៅលើ​ដង​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ភូមិ​សណ្តាន់ ​សង្កាត់​ទឹក​វិល ក្រុងសៀមរាប ​។​
មន្រី្តនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកវិល បានឲ្យដឹងថា រ​ថ​យន្ត​ដែល​រងគ្រោះថ្នាក់​នោះ​ម៉ាកតូយ៉ូតា​កាមរី​បា​ឡែ​ន ពណ៌​ទឹក មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2n5893​។​ រថយន្ត​នេះ​បាន​បើកបរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​ហើយមកដល់​ចំណុចកើតហេតុ​បាន​បែក​កង់​​ក្រឡាប់​ចូល​ប្រឡាយ​ឯ​ម្ចាស់​រថយន្តរងរបួសស្រាល​បាន​គេចខ្លួនបាត់​​ត្រូវ​កម្លាំងនគរបាល​មូលដ្ឋាន​ស្ទូច​យកទៅប្រគល់ឱ្យ​មេព្រៃ​ ព្រោះ​រថយន្ត​នោះ​មាន​ផ្ទុក​សុទ្ធតែ​ឈើ​ប្រភេទ​ធ្នង់​ល្មើសច្បាប់​។​ ​
មកដល់ពេលនេះកម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទឹក​វិល​បាន ​ធ្វើការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវរក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត តែដោយរកមិនឃើញក៏បាន​ប្រគល់​ឱ្យទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទទួលយកទៅ​បន្ត​នីតិវិធី​នៃច្បាប់​រដ្ឋបាល​ព្រៃឈើ​៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print